លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការងារលើកកម្ពស់ជីវភាពប្រជាសហគមន៍ គឺជាការងារចម្បងនិងអាទិភាព ដែលក្រសួងត្រូវតែធ្វើ ដោយមិនអាចខនខានបាន។ លោកជំទាវ លោកជំទាវ ម៉ុម ថានី បានលើកឡើង បែបនេះ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលជំនាញវគ្គមគ្គុទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់ប្រជាសហគមន៍ មកពី តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ចំនួន ៧ សហគមន៍ សរុបចំនួន៣០នាក់។ លោកជំទាវ រដ្ឋលេខាធិការ បានបន្តថា ក្រសួងបរិស្ថាន ក្រោមគម្រោងពិព័រណ៍សហគមន៍ បានបង្កើតឲ្យមាន កិច្ចសហការជាមួយនិងក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលជំនាញវគ្គមគ្គុទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់ការពារតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលត្រូវបានបែងចែកចេញជា២ផ្នែក ក្នុងនោះមាន មគ្គុទេសក៍ បដិសណ្ឋាការកិច្ច ការស្វាគមន៍ ក៏ដូចជាការការអត្ថាធិប្បាយ ជូនភ្ញៀវទេសចរណ៍ និងទី២គឺផ្នែកចុងភៅ ដែលមានគ្រូឧទ្ទេសពីខាងក្រសួងទេសចរណ៍។

ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានអភិវឌ្ឍន៍គ្រប់គ្រងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៃក្រសួងទេសចរណ៍ បានលើកឡើថា ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ នឹងចូលរួមជំរុញការអភិវឌ្ឍន៍នៅតាមមូលដ្ឋានជាពិសស គឺការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ នៅតាមសហគមន៍ ដែលមានសក្តានុពល ដែលអាចជាសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នេសាទ សហគមន៍ព្រៃឈើ ដើម្បីប្រែក្លាយតំបន់ទាំងអស់នេះ ក្លាយទៅជាគោលដៅទេសចរណ៍ ដែលនិងជួយផ្តល់ចំណូល ដល់មូលដ្ឋាន។
សូមបញ្ជាក់ថា តាមរយៈគម្រោងពិព័រណ៍សហគមន៍ ដែលបង្កើតឡើងដោយក្រសួងបរិស្ថាន ប្រជាសហគមន៍នៅក្នុង តំបន់ការពារធម្មជាតិ ចំនួន១៧នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ត្រូវការជំនាញចំនួន៩ ក្នុងនោះមានជំនាញទេសចរណ៍បដិសណ្ឋារកិច្ច ជំនាញកសិកម្ម ការចិញ្ចឹមសត្វ ដាំដុះ និងមានជំនាញសំអាង ភ្លេងខ្មែរ ក៏ដូចជាជុសជុលម៉ូតូ ឡាន។ល។
នាពេលកន្លងមកក្រសួងបរិស្ថាន បានសហការជាមួយនិងសាលាបណ្តុះបណ្តាលពហុបច្ចេកវិទ្យា ខេត្តកំពង់ធំ ក៏ដូចជាពេទ្យសត្វរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបណ្តុះបណ្តាលជំនាញជួសជុលម៉ូតូ និងពេទ្យសត្វ ដល់ប្រជាសហគមន៍ ដើម្បីជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាចប្រកបរបរនៅក្នុងសហគមន៍ រកចំណូលសម្រាប់បង្កើនជីវភាពគ្រួសារផងដែរ។
ក្រសួងបរិស្ថាន ក្រោមគម្រោងពិព័រណ៍សហគមន៍ បានបង្កើតឲ្យមាន កិច្ចសហការជាមួយនិងក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលជំនាញវគ្គមគ្គុទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់ការពារតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលត្រូវបានបែងចែកចេញជា២ផ្នែក ក្នុងនោះមាន មគ្គុទេសក៍ បដិសណ្ឋាការកិច្ច ការស្វាគមន៍ ក៏ដូចជាការការអត្ថាធិប្បាយ ជូនភ្ញៀវទេសចរណ៍ និងទី២គឺផ្នែកចុងភៅ ដែលមានគ្រូឧទ្ទេសពីខាងក្រសួងទេសចរណ៍។

លោកជំទាវ ម៉ុម ថានី បានបន្ថែមថា គោលបំណងសំខាន់តែមួយនៅក្នុងគម្រោងពិព៍រណ៍សហគមន៍គឺ លើកកម្ពស់ជីវភាពប្រជាសហគមន៍ឲ្យ បានល្អប្រសើរជាងមុន តាមរយៈផ្តល់ជូននូវជម្រើសមុខរបរ បន្ថែមទៀតក្រៅពីអ្វី ដែលធ្លាប់ប្រមូលផល អាស្រ័យផល លើធនធានធម្មជាតិ ក៏ដូចជាព្រៃឈើ ។ លោកជំទាវបន្ថែមថា ដោយសារតែប្រជាសហគមន៍ គឺមានតួនាទីយ៉ាងសំខាន់នៅក្នុងការ ចូលរួមចំណែក ការពារ គ្រប់គ្រងធនធានធម្មជាតិ ទើបគម្រោងត្រូវផ្តល់ជម្រើសមុខរបរ និងជំនាញដល់ពួកគាត់ ដើម្បីឱ្យគាត់អាចចូលរួមធ្វើការងារនេះប្រកបដោយភាពជោគជ័យ។

ព័ត៌មានបន្ថែម

ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកជូនមុងច្រលក់ថ្នាំ​ ថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ មកពីឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង
ថ្ងៃ ព្រហស្បតិ៍, 30 មិនា, 2023 ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកជូនមុងច្រលក់ថ្នាំ​ ថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ មកពីឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣០ នៃក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រនៅអាស៊ីបូព៌ា (PEMSEA)
ថ្ងៃ ព្រហស្បតិ៍, 30 មិនា, 2023 កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣០ នៃក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រនៅអាស៊ីបូព៌ា (PEMSEA)
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស
ថ្ងៃ ពុធ, 29 មិនា, 2023 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស