សហគមន៍តំបន់ការពារធម្មជាតិរាំងខ្វាវ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ទទួលបានគម្រោង «លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការអនុវត្តកសិរុក្ខកម្ម និងក្សេតបរិស្ថាន» ដែលមានរយៈពេល២ឆ្នាំ ក្រោមហិរញ្ញប្បទានរបស់ក្រសួងបរិស្ថាន។

នៅព្រឹក ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកគម្រោង«លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការអនុវត្តកសិរុក្ខកម្ម និងក្សេតបរិស្ថាន» ជាផ្លូវការនៅស្រុកក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកជំទាវ ប៉ុក ណាឌីអភិបាលរងនៃគណអភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ទីប្រឹក្សាអមក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មន្រ្តីឧទ្យានុរក្ស អាជ្ញាធរដែនដី គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិរាំងខ្វាវ សរុបចំនួន៦៥នាក់។
តាមរយៈគម្រោងនេះ ប្រជាសហគមន៍តំបន់ការពារធម្មជាតិរាំងខ្វាវ មានសេចក្ដីសប្បាយរីករាយ និងមានក្ដីសង្ឃឹមយ៉ាងខ្លាំង ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងតែគិតគូពីសុខទុក្ខ និងជីវភាពប្រជាសហគមន៍ និងបានជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិរាំងខ្វាវជាសហគមន៍ដំបូងគេចំនួន៣ ដែលទទួលបានគម្រោងនេះ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩០ នៅទូទាំងប្រទេស។
បន្ទាប់មក ក្រុមការងារក៏បានបន្តចុះទៅពិនិត្យទីតាំងផ្ទៃដីជាក់ស្ដែង ដោយយកចំនុចនិយាមការ និងបង្ហោះដ្រូនថតយករូបភាពទីតាំងភូមិសាស្រ្តពីលើអាកាស ដើម្បកំណត់ទំហំផ្ទៃដី២ហិកតា សម្រាប់អនុវត្តក្នុងឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងបរិភោគ ឧបភោគ និងថវិកាមួយចំនួនជូនមន្ត្រីឧទ្យានុរក្ស ដែលប្រចាំការនៅស្នាក់ការរងអូរសោម ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ផងដែរ។

ព័ត៌មានបន្ថែម

ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកជូនមុងច្រលក់ថ្នាំ​ ថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ មកពីឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង
ថ្ងៃ ព្រហស្បតិ៍, 30 មិនា, 2023 ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកជូនមុងច្រលក់ថ្នាំ​ ថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ មកពីឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣០ នៃក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រនៅអាស៊ីបូព៌ា (PEMSEA)
ថ្ងៃ ព្រហស្បតិ៍, 30 មិនា, 2023 កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣០ នៃក្រុមប្រឹក្សាអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រនៅអាស៊ីបូព៌ា (PEMSEA)
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស
ថ្ងៃ ពុធ, 29 មិនា, 2023 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស