នៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយលើកទី៧០ រវាងកម្ពុជា-ឥណ្ឌា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន ភូមិសាស្រ្តខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សៅ សុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ Devayani Khobragade ឯកអគ្គរាជទូតឥណ្ឌាប្រចាំនៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ គណប្រតិភូស្ថានទូត តំណាងក្រសួងវប្បធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្រជាតិ មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស និងយុវជនសសយកខេត្ត ។

លោកជំទាវ ឯកអគ្គរាជទូត បានមានប្រសាសន៍ថា កម្ពុជា-ឥណ្ឌា ជាដៃគូរកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ ក្នុងក្របខណ្ឌតំបន់ ជាពិសេសសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់ថាអាស៊ាន ។ នៅក្នុងកិច្ចសហប្រតិបត្តិទ្វេភាគី កម្ពុជា-ឥណ្ឌា មានទំនាក់ទំងគ្នាយ៉ាងល្អប្រសើរ ទាំងវិស័យការទូត វិស័យអប់រំ វប្បធម៌ ជាមួយគ្នា ជាពិសេសយើងមានទំនាក់ទំនង តាំងពីបុរាណកាលបន្តដល់បច្ចុប្បន្ន និងពេលអនាគត។ លោកជំទាវ សង្ឃឹមថា ចំនងទំនាក់ទំនងការទូតរវាងប្រទសទាំង២ កាន់តែរឹងមាំ និងយូរអង្វែងតទៅ។
ឯកឧត្តម សៅ សុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ពិធីដាំកូនឈើដែលកំពុងប្រារព្ធឡើងនៅ ពេលនេះ មានអត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតសម្រាប់ប្រារព្ធទិវាខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ របស់ប្រទេស ទាំងពីរ កម្ពុជា-ឥណ្ឌា និង បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងវិស័យឯកជនឱ្យចូលរួមថែរក្សាការពារព្រៃឈើ ជាពិសេស ដើមរំដួល ជាឈើ មួយប្រភេទ តំណាង ប្រទេសកម្ពុជា ដើម្បីប្រែក្លាយទីនេះ ឱ្យរឹតតែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជួយបង្កើនសោភ័ណ្ឌភាព និងទស្សនីយភាពតាមដងផ្លូវឱ្យកាន់តែមានភាពស្រស់ស្អាត និងជំរុញការអប់រំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងជាសាធារណៈអំពីប្រភេទរុក្ខជាតិក្នុងស្រុក ភាពសម្បូរបែប និងតម្លៃធនធានជីវៈចម្រុះ សំដៅជំរុញដល់ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងការការពារ អភិរក្ស និងដាំដើមឈើឡើងវិញ ។ឯកឧត្តមបានបន្តថា ពិធីនេះ បានសបញ្ជាក់ឱ្យឃើញពីការស្រលាញ់ និង ជាអនុស្សាវរីយដ៏ល្អ និងជាប្រវតិ្តសាស្រ្តសម្រាប់ចំណងការទូតរវាងប្រទេសទាំងពីរគឺ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌ។

បន្ទាប់ពីពិធីដាំកូនឈើ ឯកឧត្តម និង លោកជំទាវគណអធិបតីក៍បានអញ្ជើញទស្សនាសួនផ្កាឈូករត្ឋ័ និង ការសាងសង់ផ្ទះស្នាក់សម្រាប់ទេសចរណ៍ នៅក្នុងបរិវេណមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន ភូមិសាស្រ្តខេត្តសៀមរាបផងដែរ ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់