ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាវិបស្សនារបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) នៅសណ្ឋាគារប៉ាស៊ីហ្វិក ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.)ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានប្រែប្រួលអាកាសធាតុ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មន្រ្តីកម្មវិធី CCCA3 គម្រោង EbA និង CCA4CS។ គោលបំណងនៃអង្គសិក្ខាសាលានេះគឺ ដើម្បីពង្រឹងសាមគ្គីភាពការងារ និងពិនិត្យមើលពីវឌ្ឍនភាពរបស់នាយកដ្ឋានក្នុងការអនុវត្តកម្មវិធី និងគម្រោងនានាសម្រាប់ឆ្នាំ២០២២ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៣។

ឯកឧត្តម ទិន ពន្លក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានប្រែប្រួលអាកាសធាតុ និងCCCA ដែលសម្រេចនូវសមិទ្ធផលសំខាន់ៗក្នុងការចូលរួមចំណែករៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សេដ្ឋកិច្ច និងការរស់នៅប្រកបដោយចីរភាព ដូចជា ផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ២០១៤-២០២៣ របាយការណ៍ Updated NDC យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ការបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្រ្តតាមវិស័យ ផែនការថវិកានិងផែនការអភិវឌ្ឍន៍ជាតិ និងដំណើរការក្នុងការរៀបចំ CCCSP ដំណាក់កាលបន្ទាប់។ ឯកឧត្តម ក៏បានលើកឡើងអំពីទស្សនវិស័យវែងឆ្ងាយ និងគោលនយោបាយថ្មីបន្ថែមទៀត ដើម្បីដាក់បញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងការរៀបចំយុទ្ធសាស្រ្តបញ្ចកោណ និងការអភិវឌ្ឍធន់នឹងអាកាសធាតុ ការពង្រឹងសមត្ថភាពរបស់មន្រ្តីពាក់ព័ន្ធ ការលើកកម្ពស់ការសិក្សាស្រាវជ្រាវ ភាពជាដៃគូនិងការកៀរគរថវិកាដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍។

ឯកឧត្តម បានសង្កត់ធ្ងន់ថាការអភិវឌ្ឍសមត្ថភាព ពង្រឹងការទទួលខុសត្រូវ និងការវិភាគស៊ីជម្រៅប្រកបដោយឯករាជ្យភាព ទៅលើបញ្ហានានាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ គឺជាកត្តាជោគជ័យក្នុងការដោះស្រាយបញ្ហាប្រឈម។ តាមរយៈលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិរបស់ ឯកឧត្តមលើកទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធ ជាពិសេសDCC ទាំងអស់ពង្រឹងសមត្ថភាពបន្ថែមទៀត ពិសេសអត្ថប្រយោជន៍ផ្នែកសមត្ថភាពដែលមន្រ្តីពាក់ព័ន្ធទទួលបានពី CCCAកន្លងមក ហើយថាតើមានកិច្ចការអ្វីដែលDCC អាចអនុវត្តដោយឯករាជ្យបានប្រសិនបើគ្មានការគាំទ្រពី CCCA ហើយអាចអនុវត្តសកម្មភាពសំខាន់ៗទាំងនោះផ្អែកតាមអាណត្តិការងាររបស់ខ្លួន។ ឯកឧត្តម បានអរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) រាជរដ្ឋាភិបាលប្រទេសស៊ុយអែត និងសហភាពអឺរ៉ុប ដែលបានគាំទ្រ CCCA និងវិស័យបរិស្ថានជារាងរហូតមក។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់