មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី ”តេជោ” បានរៀបចំពិធីដាក់ឱ្យដំណើរការគម្រោងស្ដីពី “ពន្លឿននវានុវត្តន៍ និងសហគ្រិនភាព បច្ចេកវិទ្យាស្អាត ក្នុងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា – GCIP Cambodia ”ក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធាននៃគណៈកម្មការតម្រង់ទិសគម្រោង។

ពិធីនេះបានរៀបចំឡើងក្នុងគោលបំណងដាក់ឱ្យដំណើរការគម្រោងផ្សព្វផ្សាយអំពីទិដ្ឋភាពនៃគម្រោងសៀវភៅមគ្គុទ្ទេសរបស់កម្មវិធីពន្លឿនអជីវកម្ម GCIP បង្ហាញពីសក្ដានុពលនៃការគាំទ្រក្នុងបច្ចេកវិទ្យាស្អាតពីដៃគូពាក់ព័ន្ធ និងមានការចែករំលែកបទពិសោធន៍របស់ធុរកិច្ចថ្មី ក្នុងបច្ចេកវិទ្យាស្អាត។

ឯកឧត្តម ទិន ពន្លក បានមានប្រសាសន៍ក្នុងពិធីបើកថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍបច្ចេកវិទ្យាស្អាត ការអភិវឌ្ឍសហគ្រិនភាព និងការទទួលបានហិរញ្ញប្បទានបៃតង ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ និងដើម្បីឈានទៅរកការសម្រេចបានទស្សនវិស័យឆ្នាំ២០៥០ ឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តរយៈពេលវែងដើម្បីអព្យាក្រឹត្យកាបូន គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងគោលនយោបាយអភិវឌ្ឍន៍ឌីជីថល ក្នុងចំណោមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តផ្សេងៗទៀត ព្រមទាំងយន្តការស្ថាប័នសំខាន់ៗមួយចំនួនផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់