ក្រៅពីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ មន្រ្តីឧទ្យានុរក្សត្រូវឈរជេីងការពារសម្បត្តិប្រាសាទបុរាណដែនមាននៅក្នុងតំបន់ការពារធម្មជាតិព្រៃឡង់។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលេីកឡេីងបែបនេះនៅក្នុងឱកាសអញ្ជេីញជាមួយប្រតិភូក្រសួង មន្រ្តីមូលថ្ឋាន និងប្រជាពលរដ្ឋ ពិនិត្យមេីលប្រាសាទត្រពាំងប្រេីស ដែលជាជាប្រាសាទបុរាណមួយដែលបង្កប់នៅក្នុងព្រៃឡង់ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ស្ថិតនៅក្នុងភូមិត្រយ៉ង ឃុំសុខចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា មន្រ្តិឧទ្យានុរក្សចូលរួមការពារសម្បត្តិធម្មជាតិនៅក្នុងតំបន់ព្រៃឡង់រួមទាំប្រាសាទបុរាណដែលស្ថិតនៅក្នុងដែនតំបន់ការពារធម្មជាតិ ដេីម្បីទុកសម្រាប់ការសិក្សា ស្រាវជ្រាវ និងទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបម្រេីឱ្យវិស័យទេសចរណ៍។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបន្តការពង្រឹងកិច្ចការពារធនធានធម្មជាតិ ក៏ដូចជាពង្រឹងជីវភាពសហគមន៍មូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ។

ប្រាសាទបុរាណត្រពាំងប្រេីសមាន៣ប្រាសាទតំម្រៀបគ្នាទទឹងថ្ងៃ បែមុខមកទិសខាងកើត នៅក្បែរប្រាសាទចម្ងាយ១៥០ម៉ែត្រ មានត្រពាំងមួយធំ ដែលអ្នកភូមិហៅថាត្រពាំងប្រើស ដែល មានចម្ងាយពីភ្នំជីប្រមាណ ៥គ.ម។ ដោយយោងតាមឯកសារមួយចំនួនបានបញ្ជាក់ថា ប្រាសាទនេះគឺត្រូវបានគេដាក់ឈ្មោះថា ប្រាសាទត្រពាំងប្រើស សាងអំពីឥដ្ឋ គ្រឹះសាងអំពីថ្មបាយក្រៀម បែរមុខទៅទិសឥសានបច្ចុប្បន្នត្រូវបានបាក់បែកស្ទើរតែទាំងស្រុង។ តួរប្រាសាទត្រូវបានបាក់ មួយចំហៀង នៅផ្នែកខាងក្រោម សសរពេជ្រមានរាងមូល ហោជាងមានរាងក្រចកសេះ។

យោងតាមការស្រាវជ្រាវបឋមនៃអ្នកបុរាណវិទ្យាប្រាសាទត្រពាំងប្រើស ត្រូវបានសណ្ឋានថា កសាងក្នុងអំឡុងចុងស.វទី៨ និងអាចស្ថិតនៅក្នុងរចនាបទកំពង់ព្រះ ដែលជាប្រាសាទស្ថិនៅចុងសម័យចេនឡា ប្រាសាទនេះស្ថិតនៅចម្ងាយ៣៦គ.ម ពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ ។

បេីទោះបីប្រាសាទនេះនៅក្នុងព្រៃ ប៉ុន្តែអ្នកទេសចរជាតិ និងអន្តរជាតិមួយចំនួនបានមកដល់តារយៈការធ្វេីដំណេីរតាមយានយន់្តផ្សេងៗ។ នៅទីនោះ មានយាយជី តាអាចារ្យ និងមានកុដ្ឋ រួមទាំងការរៀបចំកន្លែងជាទីស្ការៈបូជា មានព្រះ អង្គតូចធំ ដែលជាការបញ្ជាក់ឲ្យឃើញថា វិស័យព្រះពុទ្ធសាសនា មានការរីចំរើននៅគ្រប់ទិសទី សម្រាប់ឲ្យ បងប្អូនគោរពបូជាតាមទំនៀមទំលាប់ប្រពៃណីខ្មែរ៕

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប