ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ​និងជាប្រធានក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា បានទទួលជួបជាមួយក្រុមការងារធនាគារពិភពលោក​ ដើម្បីពិភាក្សាអំពីជំនួយបច្ចេកទេស ស្តីពីហិរញ្ញប្បទានអាកាសធាតុក្នុងវិស័យកសិកម្ម ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តមអគ្គនាយករង តំណាងអគ្គនាយកដ្ឋាន តំណាងប្រធា និងតំណាងធនាគារពិភពលោក អង្គការជាដៃគូរ ជាច្រើនរូបចូលរួម។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថាការគាំទ្រថវិកា និងការចូលរួមរបស់វិស័យឯកជន ពិតជាមានសារៈសំខាន់ក្នុងការរៀបចំហិរញ្ញប្បទានអាកាសធាតុក្នុងវិស័យកសិកម្ម។ ក្រៅពីដំណាំស្រូវ យើងគួរលើកកម្ពស់ឧស្សាហកម្មឈើដាំ ក៏ដូចជាដំណាំឧស្សាហកម្ម ផងដែរ។

ឯកឧត្តម ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាការជំរុញការអនុវត្តគម្រោង REDD+ នៅក្នុងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍដោយប្រើកាបូនតិច ការថែរក្សាមុខងារប្រព័ន្ធអេកូឡូស៊ីដើម្បីកាត់បន្ថយគ្រោះមហន្តរាយ ការគ្រប់គ្រងសំណល់ តាមរយៈការរៀបចំប្រព័ន្ធថ្មីគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការរៀបចំទីលានទុកដាក់សំរាម សំណល់រឹង ការជំរុញការប្រើប្រាស់ប្លាស្ទិកងាយពុកផុយ ជំនួសឱ្យផលិតផលប្លាស្ទិកប្រើប្រាស់បានតែមួយដង និងការកែច្នៃសំរាមទៅជាចំហេះឥន្ទនៈ (RDF) ជាដើម។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា