មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ បានប្រារព្ឋទិវាអនាម័យបរិស្ថានជាតិដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅនូវការកែប្រែឥរិយាបថ​ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូរពីបញ្ហាបរិស្ថាន​ ជាពិសេសធ្វើយ៉ាងណា​ ត្រូវចេះទុកដាក់​ វេចខ្ចប់​ និងចោលសំរាមឱ្យបានត្រឹមត្រូវ។ ទិវាដែលធ្វើឡើងនៅទូទាំងប្រទេសនេះ រៀបចំដោយមន្ទីរបរិស្ថាន​ដោយមានការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នក​ពាក់​ព័ន្ធដើម្បីឱ្យមានការចូលរួមយ៉ាងផុលផុស។ មន្ទីរបរិស្ថានដែលបានប្រារព្ឋរួមមាន រាជធានីភ្នំពេញ ខេត្តកពង់ចាម ព្រះវិហារ បន្ទាយមានជ័យ និងកោះកុងជាដើម។

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ១០០០នាកនៅខេត្តកោះកុង លោកជំទាវ មាស ម៉ូរិន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាននិងអភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានសម្តែងការអបអរសាទរចំពោះថ្ងៃប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដោយបានលើកឡើងថាស្មារតីនេះការប្រារព្ឋនេះដើម្បីធានាបាននូវគុណភាពបរិស្ថាន សាភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ ចាំបាច់ត្រូវចូលរួមទាំងអស់គ្នា យកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ដូចជា សំណល់អាចកែច្នៃបាន (អេតចាយ) សារធាតុសំណល់សរីរាង្គ សំណល់គ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលាន។

ជាមួយគ្នានេះដែរ លោកជំទាវ មាស ម៉ូរិន បានស្នើសុំឱ្យស្ថាប័ន គ្រិះស្ថានថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធចូលរួមសហការប្រមូលសំរាមតាមដងផ្លូវ សួនច្បារ ទីផ្សារ និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ ក្នុងទិសដៅធានាឱ្យបាននូវគុណភាពបរិស្ថាន សោភ័ណភាពបរិស្ថាន និងសុខភាពអនាម័យ ព្រមទាំងរៀបចំដាំកូនឈើតាមដងផ្លូវ នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕

 

 

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា