សៀមរាប៖កិច្ចប្រជុំឆ្លងផែនការការងារ និងផែនការថវិកាឆ្នាំ២០២៣ របស់គណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម(គ.ម.ប.ស.)ក្រោមអធិបតីភាពឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធាន គ.ម.ប.ស. តំណាងឯកឧត្តរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន គ.ម.ប.ស. និង ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអនុប្រធាន គ.ម.ប.ស. ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធដែលជាសមាជិក គ.ម.ប.ស. មន្រ្តីតាមមន្ទីរ អង្គភាពពាក់ព័ន្ធ ជាច្រើនរូបចូលរួម ។

ក្នុងឱកាសនោះ ឯកឧត្តម វង់ សណ្តាប់ បានថែ្លងថា៖យើងត្រូវគិតពីចំណាយអាទិភាពដូចជា ការចិញ្ចិមជ្រូកកណ្តុរនៅទឹកដីអង្គរខេត្តសៀមរាប និងត្រូវប្រើធនធានដែលប្រមូលបាន ហើយត្រូវកែច្នៃប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ស័ក្តសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។ក្នុងមានក្រសួងពាក់ព័ន្ធដែលជាសមាជិក គ.ម.ប.ស. ការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុ គឺជារឿងសំខាន់ ដោយប្រើប្រាស់និងគិតគូរទុកដាក់ច្បាស់លាស់ ការលើកទឹកចិត្តដល់អ្នកអនុវត្ត ដែលនាំមកវិញនូវសមិទ្ធផលដល់ គ.ម.ប.ស.។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សូ ខនឬទ្ធីគុណ លើកឡើងថា៖ផែនការការងារ និងផែនការថវិកាឆ្នាំ ២០២៣ របស់គ.ម.ប.ស. មានសារៈសំខាន់ចូលរួមកិច្ចគាំពារបរិស្ថានអភិរក្សជីវៈចម្រុះ និងប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របមាននិរន្តភាពគាំទ្រជីវភាពសហគមន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។ ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់បានចូលរួមមតិយោបល់ទៅលើផែនការ ការងារនិងផែនការថវិកាឆ្នាំ២០២៣ របស់គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម ប្រើប្រាស់មូលនិធិ ក្នុងគម្រោងនានាដើម្បីផលប្រយោជន៍សង្គម និងបរិស្ថាន បានចូលរួមចំណែកយ៉ាងសំខាន់ការគាំពារបរិស្ថានការអភិរក្សព្រៃឈើ ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី ចូលរួមទ្រទ្រង់កម្មវិធីបង្កើតសហគមន៍ការពារធម្មជាតិសហគមន៍នានា បម្រើឱ្យវិស័យបរិស្ថាននិងលើកកម្ពស់ ពង្រឹងសមត្ថភាព មន្ត្រីរាជការវ័យក្មេងនៅថ្នាក់ក្រសួង និងមន្ទីរ ក្នុងភាពជាអ្នកដឹកនាំដើម្បីក្លាយជាមន្រ្តីបន្តវេនប្រកបដោយគុណភាពរបស់ក្រសួបរិស្ថាន។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅប្រទេសអាមេនី
ថ្ងៃ អង្គារ, 27 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅប្រទេសអាមេនី
គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ