នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (CCCA3) បានរៀបចំ «សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ផែនការសកម្មភាពអនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ NDC/LTS4CN» ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ តំណាងឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន លោក លោកស្រី ជាសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងកិច្ចសហការ និងសមត្ថភាពអ្នកចូលរួមស្តីពីប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ NDC/ LTS4CN និងចូលរួមពិភាក្សាពីសូចនាករសំខាន់ៗ និងផ្សព្វផ្សាយផែនការសកម្មភាពអនុវត្ត LTS4CN។

លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងពីបញ្ហាប្រឈមបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះរួមការសិក្សាបែបវិទ្យាសាស្រ្ត និងភស្តុតាងនានានៃការប្រែប្រួលអាកាសធាតុក្នុងពេលថ្មីៗរួមមាន ទឹកជំនន់នៅប៉ាគីស្ថាន គ្រោះរាំងស្ងួតនៅអឺរ៉ុប និងទឹកជំនន់ថ្មីៗនៅកម្ពុជា ជាដើម។ លោកបណ្ឌិតបានលើកឡើងអំពីការប្តេជ្ញាចិត្ត និងមហិច្ឆតារបស់សហគមន៍អន្តរជាតិនាកិច្ចប្រជុំ COP27 ជាពិសេសតាមរយៈការបង្កើនហរិញ្ញប្បទានបន្ស៊ាំក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រលើកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយអនុលោមទៅតាម អនុសញ្ញា និងពិធីសារអន្តរជាតិដែលចូលជាធរមាន។ យើងកំពុងត្រៀមរៀបចំបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា និងផែនការជាតិបន្ស៊ាំ នាពេលខាងមុខ ហើយផែនការទាំងនេះត្រូវតែមានសង្គតិភាពជាមួយរបាយការណ៍ Updated NDC និង LTS4CN។

ប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ NDC/LTS4CN ដែលបានដាក់ឱ្យដំណើរការ គឺជាផ្នែកមួយយ៉ាងសំខាន់នៃក្របខ័ណ្ឌតម្លាភាព ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ហើយវាដើរតួយ៉ាងសំខាន់សម្រាប់រាយការណ៍អំពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ហើយប្រព័ន្ធតាមដាននេះបង្ហាញអំពីការទទួលខុសត្រូវច្បាស់លាស់របស់ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្ត NDC ហើយត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា