ក្រសួងបរិស្ថាន បានរករុករកឃើញប្រាសាទចំនួនពីរដ៏កម្រក្នុងឧទ្យានជាតិអូរយ៉ាដាវ និងដែនជម្រកសត្វព្រៃលំផាត់ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគិរី។ ប្រាសាទទាំងពីរនោះឈ្មោះថា “ប្រាសាទអូរព្រះ” និង “ប្រាសាទយ៉ាកណាំង”។

លោក លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យព័ត៌មាន អប់រំ ផ្សព្វផ្សាយនៃក្រសួងបរិស្ថានដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវបានឱ្យដឹងថា ប្រាសាទអូរព្រះ ស្ថិតនៅស្រុកលំផាត់ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាគ្រឹះប្រាសាទ មានឃឿនជាថ្មបាយក្រៀម បំណែកឥដ្ឋ បែមុខទៅទឹសខាងកើត ស្ថិតនៅខាងលិចទន្លេស្រែពកប្រមាណ៤០០ ម៉ែត្រ។ ប្រាសាទនេះគួរស្ថិតនៅក្នុងសម័យអង្គរ ស.វទី១០-១១គ.ស។

លោកបញ្ជាក់ថា៖ “យើងប្រទះឃើញបំណែកជើងទម្ររូប២ បាក់បែក។ ជើងទម្ររូបមួយមានរន្ធ២ បែកសងខាងសម្រាប់ដាក់រូបចម្លាក់ទេវណាមួយ។ យើងក៏បានប្រទះឃើញបំណែកក្រឡ ផ្នែកខាងក្រោម ដែលជាប្រភេទកុលាសភាជន៍រឹង ខ្មែរសម័យអង្គរ។ តែក្រឡនេះធ្លាយគូទ តាមប្រពៃណីទំនៀមទម្លាប់ជនជាតិភាគតិចនៅតំបន់នោះ ពីដើមមកពាងដាក់ស្រាជាវត្ថុមានតម្លៃសម្រាប់ពួកគាត់ គេដូរជាមួយគោ ក្របី ពេលដែលក្នុងគ្រួសារមានអ្នកស្លាប់ គេយកសពទៅបច្ចុះ ដោយដាក់ពាង រួចចោះគូទអោយធ្លាយ ដាក់កប់នៅខាងលើក្បាល និងមានដាំដើមរការមួយដើម”។

ចំពោះប្រាសាទយ៉ាកណាំងវិញ។ លោកវណ្ណច័ន្ទបានបន្តថា ប្រាសាទយ៉ាកណាំង កសាងអំពីឥដ្ឋ បែរមុខទៅទឹសខាងកើត។ ប្រាសាទបាក់បែកសល់សំណង់ត្រឹមមេទ្វារ ផ្នែកខាងលិចបាក់ទាំងស្រុង ផ្នែកកណ្តាលមានការជីកគាស់កកាយទាំងស្រុង ប្រាសាទនេះទទួលរងការបាក់បែក។ ប្រាសាទយ៉ាកណាំងអាចជាប្រាសាទ កសាងនៅសម័យមុនអង្គរឬដើមសម័យអង្គរ៕

លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន។

ប្រាសាទអូរព្រះ ស្ថិតនៅស្រុកលំផាត់ ក្នុងដែនជម្រកសត្វព្រៃលំផាត់។ រូបភាពក្រសួងបរិស្ថាន

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់