ការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្នុងការផ្លាស់ប្ដូរឥរិយាបថសង្គម មកប្រតិបត្តិមេត្រីភាពបរិស្ថាន ស្របតាមការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ដិភាព ផ្ដោតលើលក្ខណៈសម្បិត្តទី៦ របស់រាជរដ្ឋាភិបាល និងជំរុញឲ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែប្រសើរអំពីបញ្ហាបរិស្ថាន និងការថែរក្សាអនាម័យនៅមូលដ្ឋានកាន់តែប្រសើរ។ នេះជាការលើកឡើងរបស់ ឯកឧត្តម រ័ត្ន វីរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «បរិស្ថាន និងការគ្រប់គ្រងសំរាម និងសំណល់នៅក្នុងមូលដ្ឋាន» ជូនដល់គណៈអភិបាល ក្រុមប្រឹក្សា ប្រធានការិយាល័យ យុវជនស្រុក លោកមេឃុំ និងក្រុមប្រឹក្សាឃុំ ទាំង៧ ចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុកអូររាំងឪ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម រ័ត្ន វិរៈ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបំផុសស្មារតីពលរដ្ឋឱ្យយកចិត្តទុកដាក់រក្សាអនាម័យ គ្រប់គ្រងសំណល់រឹងឱ្យបានល្អ នៅតាមមូលដ្ឋានក្រុង ស្រុក ក៏ដូចជានៅតាមមូលដ្ឋានទីប្រជុំជន ដែលមានប្រជាពលរដ្ឋរស់នៅ ឲ្យកាន់តែស្រស់ស្អាត ប្រកបដោយភាពទាក់ទាញមានបរិស្ថានល្អ។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ផងដែរថា វេទិកានាពេលនេះ បានរៀបចំឡើងស្របនឹងការអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»។ ឯកឧត្តម បានរម្លឹកដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយ និងចូលរួមធ្វើអនាម័បរិស្ថាន ឱ្យបានជាប់ជាប្រចាំ នៅតាមមូលដ្ឋានរបស់ខ្លួន និងបង្កើនការគ្រប់គ្រង ទុកដាក់សំរាមនិងសំណល់រឹងឲ្យបានត្រឹមត្រូវ។
ក្នុងឱកាសនោះ លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ បានលើកឡើងពីការពង្រឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរដ្ឋបាលស្រុក ឲ្យខិតខំប្រឹងប្រែងរួមគ្នា ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការថែរក្សាអនាម័យបរិស្ថាន ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា និងជាការចូលរួមចំណែកដល់កាធ្វើឲ្យស្រុកមានសោភ័ណភាព ស្អាត មានសុខភាពល្អ និងមានជីវភាពរុងរឿង។

សូមបញ្ជាក់ថា នៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពី «បរិស្ថាន និងការគ្រប់គ្រងសំរាមនិងសំណល់នៅក្នុងមូលដ្ឋាន» មន្រ្តីជំនាញក្រសួងបរិស្ថាន បានធ្វើបទបង្ហាញមួយចំនួន ដូចជា៖

១) ការយល់ដឹងអំពីបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំរាម និងសំណល់នៅតាមមូលដ្ឋាន

២) គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផ្តោតលើលក្ខណៈសម្បត្តិទី៦ និងការគ្រប់គ្រងសំរាម និងសំណល់នៅតាមមូលដ្ឋាន

៣) ការត្រៀមខ្លួនប្រឡងប្រណាំង«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ផ្តោតលើលក្ខណៈសម្បត្តិទី៦ និងការគ្រប់គ្រងសំរាម និងសំណល់នៅតាមមូលដ្ឋាន៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល
ថ្ងៃ ចន្ទ, 24 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល
ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
ថ្ងៃ សុក្រ, 21 វិច្ឆិកា, 2025 ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា, 2025 កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០