នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៤ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាជាតិកសិកម្មព្រែកលៀប និងសាកលវិទ្យាល័យមានជ័យ ក្រោមអធិបតីភាពឯកឧត្តមទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តមបណ្ឌិត សំ ង៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យមានជ័យ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នាយកសាលាជាតិកសិកម្មព្រែកលៀប និងលោកស្រីបណ្ឌិត អ៊ុ រ៉ាវី សាកលវិទ្យាធិការរងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយអ្នកចូលរួមសរុបចំនួន៤៨នាក់។

អនុស្សារណៈនៃការយោគយល់នេះ មានគោលបំណងកសាងភាពជាដែគូជាមួយគ្រឹះស្ថានឧត្តមសិក្សា ដើម្បីពង្រឹង លើកកម្ពស់ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗនៃការអភិវឌ្ឍដោយចីរភាព ដោយផ្តោតលើការងាររៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងស្រាវជ្រាវពាក់ព័ន្ធនឹង ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ សេដ្ឋកិច្ចបៃតង វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការប្រើប្រាស់ដោយនិរន្តរភាព៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់