ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតជូនលោកជំទាវ ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និងសហការី ​ទទួលជួបសំណេះសំណាល​និងពិភាក្សា​ការងារ​ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២​ នៅទីស្តីការក្រសួងបរិស្ថាន​។

នៅក្នុងជំនួបខាងលេី​ លោកជំទាវ ពេជ្រ ចន្ទមុន្នី បានលេីកឡេីងអំពីគំនិតផ្តួចផ្តេីមជំរុញសកម្មភាព​កាយឬទ្ធិនារីកម្ពុជា​ ដោយក្នុងនោះមានសកម្មភាពបណ្តុះស្មារតីយុវនារី​ និងក្មេងតូចៗឱ្យចេះស្រឡាញ់​ និងចូលរួមចំណែកលេីកកម្ពស់ការយល់ដឹងអំពីបរិស្ថាន​ តាមរយៈការចូលរួមដាំកូនឈេី​ ការដាំស្តារព្រៃ​ ការទុកដាក់សំរាម​ និងការដេីរកំសាន្ត​តាមព្រៃក្នុងតំបន់ការពារធម្មជាតិ​ ដេីម្បីពង្រឹងកាយសម្បទា ក៏ដូចជាលេីកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម​ សាយ​ សំអាល់​ បានថ្លែងស្វាគមន៍​សមាគម​កាយឬទ្ធិនារីកម្ពុជា​ មកកាន់អគារមរតកតេជោ​ ទីស្តីការក្រសួងបរិស្ថាន​ ជាពិសេសក្រសួងនឹងគាំទ្រលេីសំណេីសុំសហការខាងលេី ដែលជាសកម្មភាពនឹងបណ្តុះស្មារតី​ និងភាពជាគំរូដល់យុវជន​ យុវនារី​ ឱ្យបន្តការចូលរួមចំណែកលេីកកម្ពស់ការអប់រំផ្សព្វផ្សាយបរិស្ថានទៅកាន់ស្រទាប់យុវជន​ ការបញ្រ្ជាប់ការយល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ​ និងការគ្រប់គ្រងធនធានធម្មជាតិ​ប្រកបដោយចីរភាព​ផងដែរ៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន