អគ្គនាយកដ្ឋានគាំពារបរិស្ថានបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចគាំពារបរិស្ថាន នព្វមាស (៩ខែ) ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ឯកឧត្តមជាជំនួយការអមក្រសួង ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋាន សរុបចំនួន ៨២នាក់ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ។

កិច្ចប្រជុំបានដំណើរការទៅតាមរបៀបវារៈ ដោយមានបទបង្ហាញពីនាយកដ្ឋានជំនាញ និងមន្ទីរពិសោធន៍ ទៅលើលទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្តក្នុងឆ្នាំ២០២២នេះ។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការប្រធានអង្គប្រជុំបានមានមតិវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់នៃអគ្គនាយកដ្ឋាន ដែលសម្រេចបាននូវលទ្ធផលការងារជាច្រើនគួរជាទីមោទនៈប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០២២ នាពេលនេះ។ ឯកឧត្តម បានមានមតិណែនាំដោយស្នើសុំឱ្យអគ្គនាយកដ្ឋានយកចិត្តទុកដាក់ និងខិតខំពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀតពិសេស ទៅលើការពង្រឹងសមត្ថភាពមន្រ្តី ពង្រឹង និងពង្រីកសមត្ថភាពការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆន្ទះខ្ពស់ ដើម្បីសម្រេចបាននូវទិសដៅការងារ ដែលបានកំណត់លើកិច្ចគាំពារបរិស្ថាន និងមតិណែនាំរបស់ថ្នាក់ដឹកនាំក្រសួង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់