នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីភាពពិធីប្រគល់ទទួលធុងសំរាមពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) នៅទីស្តីការក្រសួងបរិស្ថាន។ ធុងសំរាមដែលទទួលបានចំនួន ១០ ត្រូវបានឯកឧត្តមរដ្ឋលេខាធិការប្រគេនដល់ព្រះចៅអធិការវត្តពោធិ៍សាលព្រឹក្សហៅវត្តទួលស្វាយ នៅក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានចូលរួមឧបត្ថម្ភធុងសំរាមដើម្បីយកទៅដាក់នៅតាមទីវត្តអារាម ចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថានជាពិសេសគ្រប់គ្រងសំណល់រឹងរាវឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃនៃវត្តពោធិ៍សាលព្រឹក្សហៅវត្តទួលស្វាយដែលបានគិតគូរពីការថែរក្សាអនាម័យបរិស្ថានក្នុងវត្តអារាម និងជំរុញលើកទឹកចិត្តព្រះសង្ឃបន្ថែមរៀបចំទីវត្តទៅជាអារាមមេត្រីបរិស្ថានដើម្បីជាទីគោរពសក្ការៈបូជាដែលមានសោភ័ណភាពស្អាត។

ព័ត៌មានបន្ថែម

ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
ថ្ងៃ សុក្រ, 17 តុលា, 2025 ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ថ្ងៃ ព្រហស្បតិ៍, 16 តុលា, 2025 ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
ថ្ងៃ អង្គារ, 14 តុលា, 2025 រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម