ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មឌីជីថល នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។ ពិធីចុះហត្ថលេខានេះ ក្រសួងបរិស្ថានតំណាងដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្រ្ត និងក្រុមហ៊ុនមិត្តហ្វូនតំណាងដោយលោក Nhong Din Than អគ្គនាយករង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនមិត្តហ្វូន (Metfone) ជាច្រើនរូបទៀត។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ មានគោលបំណងគាំទ្រការបង្កើត និងដំឡើងកម្មវិធីបច្ចេកវិទ្យាឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ» ដើម្បីលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍសមត្ថភាព និងការលើកកម្ពស់ការយល់ដឹងលើកិច្ចការពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាបៃតង និងថាមពលស្អាត។ តាមរយ:កិច្ចសហការនេះ ក្រុមហ៊ុនមិត្តហ្វូន នឹងគាំទ្រនូវសកម្មភាពមួយចំនន រួមមាន៖ ១) ការដំឡើងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ» ២)ការរៀបចំបច្ចេកវិទ្យាឌីជីថលលើឯកសារគំរូ និងសម្ភារសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ៣)ការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន ៤) ការជំរុញប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក ៥) ការបង្កើតកម្មវិធីសេវាអេឡិចត្រូនិក ប្រតិបត្តិការ និងការថែទាំ ៦) ការបង្កើតប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក និង ៧) ការបង្កើតកម្មវិធី Apps ដែលពាក់ព័ន្ធផ្សេងៗ៕

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា
ថ្ងៃ សុក្រ, 21 មេសា, 2023 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម  Justin Kevin Whyatt  ឯកអគ្គរដ្ឋទូតថ្មី  នៃប្រទេសអូស្រ្តាលី
ថ្ងៃ សុក្រ, 21 មេសា, 2023 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសអូស្រ្តាលី
ទុងប្រផេះ Spot-billed Pelican
ថ្ងៃ ពុធ, 19 មេសា, 2023 ទុងប្រផេះ Spot-billed Pelican