ក្រសួងបរិស្ថានរៀបចំ “វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២២”
ថ្ងៃ សុក្រ, 22 កក្កដា, 2022ខេត្តព្រះសីហនុ៖លោកស្រី មាស ច័ន្ទធីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៏មានបរិស្ថាន បានអញ្ជើញបើក“វេទិកាយុវជនជជែកពិភាក្សាអំពី(បរិស្ថាន ឆ្នាំ២០២២)”ដែលមានការចូលរួមពីលោក ឌឹម វី នាយករងរដ្ឋបាលខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាបេក្ខជនមកពី វិទ្យាល័យក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ជាច្រើនរូប នាថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២ ។
មានប្រសាសន៍ក្នុងវេទិកានេះលោកស្រី មាស ច័ន្ទធីតា អគ្គនាយករង បានលើកឡើងថា៖បញ្ហាបរិស្ថាន គឺជាបញ្ហាសាកលដែលថ្នាក់ដឹកនាំពិភពលោក ក៏ដូចជាថ្នាក់ដឹកនាំប្រទេសកម្ពុជា បានកំពុងរួមគ្នាយកចិត្តទុកដាក់គិតគូរ ដោះស្រាយបញ្ហាដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងសុខភាពរបស់មនុស្សសត្វនៅលើភពផែនដី។ ការអប់រំ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗស្ដីពីបញ្ហាបរិស្ថាន គឺជាមធ្យោបាយប្រកបដោយប្រសិទ្ធភាពក្នុងការលើកកម្ពស់ចំណេះដឹង និងកែប្រែនូវចំណេះដឹងទាំងនេះទៅជាការប្រតិបត្តិបរិស្ថានល្អដែលចូលរួមកាត់បន្ថយបញ្ហាបរិស្ថាន។ ហើយវេទិកានេះក៏ផ្ដល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ថ្មីៗដើម្បីគាំទ្រគោលជំហររបស់ខ្លួន ផ្លាស់ប្តូរចំណេះដឹងទៅវិញទៅមក និងចែករំលែកនូវចំណេះដឹងទាំងនោះទៅកាន់សាធារណៈជនទូទៅថែមទៀតផង។
គួរបញ្ជាក់ថាវេទិកានេះរៀបចំដោយនាយកដ្ឋានអប់រំបរិស្ថាន នៃក្រសួងបរិស្ថានក្នុងគោលបំណងដូចខាងក្រោម៖បញ្ជ្រាបចំណេះដឹងផ្នែកបរិស្ថានបន្ថែមដល់យុវជន តាមរយៈការផ្តល់ឱកាសដល់យុវសិស្សក្នុងការសិក្សាស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់យុវសិស្សនៅតាមវិទ្យាល័យក្នុងការសិក្សាស្រាវជ្រាវស្វែងរកអំណះអំណាងតាមបែបវិទ្យាសាស្រ្ត សំដៅចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ និងការរស់នៅដោយចីរភាព៕

ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
