លោកស្រី ទិត សុខុម អគ្គនាយិកាក្រុមហ៊ុន ធីខេ & ឌី មេនូហ្វេកធឺរី ដែលមានទីតាំងនៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបង្ហាញថា ការបង្កើតសហគ្រាសកែច្នៃកែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករ ដំឡូង និងពោតខ្មែរនេះ កាលពីពាក់កណ្ដាលឆ្នាំ២០២១ ដើម្បីផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋនៅកម្ពុជា ក្នុងគោលបំណងចូលរួមចំណែក លុបបំបាត់កាកសំណល់ប្លាស្ទិក ជួយបរិស្ថាន ហើយក៏ជួយកូនខ្មែរយើងមានការងារធ្វើផងដែរ។

ជាមួយគ្នានេះដែរ ផលិតផលរបស់រោងចក្រនេះ ផលិតឡើង ដោយផ្ដោតលើគុណភាព អនាម័យជាចម្បង។ បច្ចុប្បន្ននេះ បំពង់បឺត ធ្វើអំពីអង្ករខ្មែរ ដំឡូង និងពោត មានលក់ទៅទីផ្សារម៉ាក្រូ, ហាងស្នាដៃម៉ែ និងហាងមួយចំនួនទៀត នៅរាជធានីភ្នំពេញនិងខេត្តមួយចំនួន។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន លើកទឹកចិត្តដល់សហគ្រាសកែច្នៃបំពង់បឺត ធ្វើអំពីអង្ករខ្មែរ និងជំរុញឲ្យសាធារណជន អាចឈប់ប្រើប្រាស់បំពង់បឺតធ្វើអំពីប្លាស្ទិកបានហើយនៅពេលនេះ។

អត្ថបទយោង៖ Fresh News

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់