ក្រុមការងារនៃមន្ទីរពិសោធន៍ សហការជាមួយនាយកដ្ឋានអភិរក្ស ជីវៈចម្រុះ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព លើការវិភាគ និងស្វែងរកវត្តមានសារពាង្គកាយកែច្នៃរស់ (GMO/LMO) ក្នុងដំណាំ រុក្ខជាតិ និង ផលិតផលកែច្នៃធនធានពន្ធុ នៅថ្ងៃច័ន្ទ ទី១៣រោច ខែជេស្ឋ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ឆ្នាំ២០២២ ក្រោម អធិបតីភាព ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងមានការចូលរួមពីក្រុមការងារ គម្រោង ABS (Access and Benefit Sharing) project គ្រូបង្គោល ថ្នាក់ដឹកនាំ និងមន្ត្រីរាជាការនៃក្រសួងបរិស្ថាន។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ បញ្ហាសារពាង្គកាយកែច្នៃធនធានពន្ធុ បានក្លាយជារឿងដ៏ស្មុគស្មាញដែលបង្កើតនូវក្តីបារម្មណ៍លើអន្តរទំនាក់ទំនងពហុវិស័យធំៗដូចជា សន្តិសុខចំនីអាហារ សុខភាព សាធារណៈ មនុស្ស សត្វ និងបរិស្ថានទាំងមូលតែម្តង ដែលមានទាំង ផលវិជ្ជមាន និងអវិជ្ជមាន ហើយបច្ចេកវិទ្យាទំនើបបាននាំមកនូវ តម្រូវការក្នុងការកែប្រែលក្ខណៈដើមរបស់ដំណាំ រុក្ខជាតិ សត្វ និង ផលិតផលសម្រេចផ្សេងទៀតដូចជា វ៉ាក់សាំង ថ្នាំ អង់ស៊ីម សារធាតុ រក្សាគុណភាពម្ហូបអារហារ និងប្រភេទអារហារផ្អាប់ ផ្សេងទៀត ដែល មានផ្ទុកនូវសារពាង្គកាយកែច្នៃធនធានពន្ធុ (Non-living GMO) ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាព លក្ខណៈទ្រង់ ទ្រាយ រសជាតិ និង ឈានទៅរកការបង្កើតមុខងារថ្មី។ ការចំលងនូវ សារពាង្គកាយ កែច្នៃធនធានពន្ធុពីភាវរស់មួយទៅកាន់ ភាវរស់ មួយ ផ្សេងទៀតអាចនឹងឈានទៅរកការផុតពូជនៃធនធានក្នុងស្រុក និងជាពិសេសបង្កជាហានិភ័យខ្ពស់ដល់សុខភាព មនុស្ស សត្វផងដែរ។

សារពាង្គកាយកែច្នៃធនធានពន្ធុបានប្រែក្លាយ ជា កិច្ចការអាទិភាពមួយដែរ របស់ក្រសួងបរិស្ថានក្នុងកិច្ចគាំពារអភិរក្ស ជីវៈចម្រុះ និងសុខភាពសាធារណៈ ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់