ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានធ្វើការផ្សព្វផ្សាយអំពីដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន។ វេទិកានេះបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់គ្រប់អង្គភាព មន្ទីរបរិស្ថាន តំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ អំពីដំណើរការ និងនីតិវិធីនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន និងផែនការសកម្មភាព និងក្របខណ្ឌពេលវេលាសម្រាប់អនុវត្តដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថានឆ្នាំ២០២២ និងណែនាំអំពីរបៀបបំពេញឯកសារ និងលក្ខខណ្ឌតម្រូវដើម្បីបំពេញឯកសារដាក់ពាក្យ និងចូលរួមក្នុងការវាយតម្លៃអង្គភាពគំរូឆ្នាំ២០២២ ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានណែនាំដល់មន្ទីរអំពី ការអនុវត្តការងាររវាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអនុវត្តរដ្ឋបាលទំនើប ការគ្រប់គ្រងសំណល់រឹងទីប្រជុំជន ការអភិរក្សជីវចម្រុះក្នុងខេត្ត ការរស់នៅដោយចីរភាព ការគាំទ្រដល់សហគមន៍តំបន់ការពារធម្មជាតិ និងការរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់