ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានដឹកនាំក្រុមការងារក្រសួងបរិស្ថានជួបពិភាក្សាការងារជាមួយក្រុមការងារក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ លើការចុះអធិការកិច្ចលើការអនុវត្តតួនាទីភារកិច្ចការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការអនុវត្តកិច្ចលទ្ធកម្មសាធារណៈរបស់ក្រសួងបរិស្ថាន និងអង្គភាពក្រោមឱវាទ ក្នុងការិយបរិច្ឆេទឆ្នាំ២០២១ និងបណ្តាលឆ្នាំពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីវឌ្ឍនភាពនៃការគ្រប់គ្រង និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ក្នុងគោលដៅទំនើបកម្មស្ថាប័ន និងការបម្រើប្រជាពលរដ្ឋកាន់តែប្រសើឡើង។ លើសពីនេះទៀតក្រសួងបរិស្ថានបានរៀបចំចលនាប្រឡងប្រណាំងអង្គភាពគំរូវិស័យបរិស្ថាន ដែលបានអនុវត្តលើ៤ វិស័យ គឺ ផែននាយកដ្ឋានទីស្តីការក្រសួង ផែនមន្ទីរបរិស្ថានរាជធានីខេត្ត ផែនតំបន់ការពារធម្មជាតិ និងផែនសហគមន៍តំបន់ការពារធម្មជាតិ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់ប្រសិទ្ធភាពការងារ អនាម័យ គុណភាពការងារ និងការផ្តល់សេវាសាធារណៈ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំដល់គ្រប់អង្គភាពចំណុះក្រសួងសូមធ្វើកិច្ចសហការខ្ពស់ជាមួយប្រតិភូ និងត្រូវរៀបចំសម្របសម្រួលផែនការអនុវត្តការងារជំនាញឱ្យការងារអធិការកិច្ចនេះទទួលបានភាពជោគជ័យ និងរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ។

គួរបញ្ជាក់ផងដែរថាជំនួបពិភាក្សាការងារនេះបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់