នៅព្រឹកថ្ងៃទី២0 ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោល​នយោបាយនិង​យុទ្ធសាស្ត្រ​សហការជាមួយ IGES IDEA Consultant Inc. បានរៀបចំសិក្ខាសាលា​សម្ពោធគម្រោង និងប្រកាស​ដាក់​ឱ្យដំណើរការគម្រោង គាំទ្រការរៀបចំផែនការសកម្មភាពជាតិ កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជា ដោយមានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងរាជរដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពលោក​ជំទាវ ចាន់ សុម៉ាលី​ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​ឯកឧត្តម Mikami Masahiro ​ឯកអគ្គ​រាជទូត ប្រទេសជប៉ុន​ប្រចាំ​នៅកម្ពុជា និង​សមាជិកមកពីអន្តរក្រសួងស្ថាប័នរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិខេត្ត​កោះកុង កំពត កែប និង​ខេត្ត​ព្រះសីហនុ ដៃគូអភិវឌ្ឍ អង្គការជាតិ និង​អន្តរជាតិ​ ចូលរួមចំនួន ៨៥​នាក់។ សិក្ខាសាលាបានឯកភាពគ្នា​រៀបចំផែនការសកម្ម​ភាពជាតិសម្រាប់កាត់​បន្ថាយ​សំរាមសមុទ្រ​ដោយ​មាន​សង្គតិភាពជាមួយផែនកា​រ​យុទ្ធសាស្ត្រ​ជាតិដែលមានស្រាប់ដូចជា ដូចជា ក្របខណ្ឌគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ យុទ្ធសាស្ត្រជាតិសេដ្ឋកិច្ចចក្រា និង​ការរំពឹងទុក​នៃកិច្ចព្រមព្រៀងការ​បំពុល​ពីប្លាស្ទិចដែលត្រូវចរចា​នៅឆ្នាំ២០២៤។ ការរៀបចំផែនការ​សកម្មភាពនេះ​នឹងរំពឹងថា នឹងបានជាសេចក្តីព្រៀងចុងក្រោយ​សម្រាប់ដាក់ចូលក្នុងកិច្ចប្រជុំអាស៊ាន​នៅចុងឆ្នាំ២០២២​នេះ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ