ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំដំឡើងត្រីចក្រយានយន្ត និងទោចក្រយានយន្តប្រើថាមពលអគ្គិសនី (អាគុយ) របស់ក្រុមហ៊ុន ONION MOBILITY CO., LDT របស់ប្រទេសកូរ៉េ នៅតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

គម្រោងវិនិយោគបង្កើតរោងចក្រនេះ ចំណាយដើមទុនប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិក ស្ថិតលើផ្ទៃដីចំនួន២ហិកតា ដែលជាការចូលរួមចំណែកបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ៥០០កន្លែង នៅឆ្នាំ២០២៥ ជាពិសេសបានចូលរួមចំណែកលើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការបង្កើនការប្រើប្រាស់យានយន្តមិនបញ្ចេញផ្សែង ឬមិនបញ្ចេញសារធាតុបំពុលខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា