មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សរុបចំនួន ៥០ រូប បានទទួលការបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងលក្ខខណ្ឌនៃដែនសមត្ថកិច្ចនៃក្រសួងបរិស្ថាន ដើម្បីពង្រឹងយន្តការ និងបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសនៃការសម្អាតប្រាក់ពាក់ព័ន្ធនឹងសំណំណុំរឿងដើមបទល្មើសធនធានធម្មជាតិ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន។

វគ្គបណ្តុះបណ្តាលដែលមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា មានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកច្បាប់ និងចែករំលែកបទពិសោធលើការកសាងសំណុំរឿងជូនមន្ត្រីនគរបាលយុត្តិធម៌របស់ក្រសួងបរិស្ថាន ដើ់ម្បីពង្រឹងយន្តការប្រឆាំងនឹងការសម្អាតប្រាក់ និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ បង្កើនប្រសិទ្ធភាពក្នុងការចូលរួមប្រឆាំងនឹងបទល្មើស ប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលពន្លាតពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ ដែលមានចំណាត់ថ្នាក់ជាបទល្មើសមជ្ឈិម និងបទល្មើសឧក្រិដ្ឋដែលមានតម្រុយលើការសម្អាតប្រាក់។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ