នៅសាលាបឋមសិក្សា សម្ដេច ជា ស៊ីម ក្រុងបាត់ដំបង មានរៀបចំកម្មវិធីបញ្ជ្រៀបចំណេះដឹងបរិស្ថាន ដល់សិស្សានុសិស្ស ក្រោមអធិបតីភាព លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ លោក ទូច វីណា អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ថ្នាក់ដឹកនាំសលា តំណាងសាលាក្រុងបាត់ដំបង ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្ត។

ថ្លែងនាឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានកោតសសើរដល់ថ្នាក់ដឹកនាំសាលាបឋមសិក្សា និងសិស្សានុសិស្ស ដែលបានរៀបចំសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ គ្មានសំរាម និងមានបរិស្ថានបៃតង។ លោកជំទាវបានណែនាំឲ្យថ្នាក់ដឹកនាំសាលា សហការជាមួយមន្ទីរបរិស្ថានខេត្ត ក្នុងការដាក់ពាក្យស្នើសុំវាយតម្លៃជាសាលាមេត្រីបរិស្ថានផងដែរ។

ក្នុងឱកាសនោះដែរ ក៏មានការរៀបចំឲ្យមានជាកម្មវិធីសំណួរ-ចម្លើយ ស្ដីពីចំណេះដឹងបរិស្ថានដល់សិស្សានុសិស្ស ដើម្បីទទួលបានរង្វាន់ផងដែរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់