រដ្ឋមន្ត្រីបរិស្ថាន៖ ការបណ្តុះបណ្តាលគឺនាំឱ្យកម្ពុជាអាចប្រកួតប្រជែង និងឆ្ពោះទៅដល់ត្រើយសុភមង្គល
ថ្ងៃ ចន្ទ, 16 តុលា, 2017ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែតុលានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងជូនដល់និស្សិតនៅសាកលវិទ្យាល័យអន្តរជាតិ។
ថ្លែងទៅកាន់និស្សិតទទួលជ័យលាភី ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរដល់និស្សិត និងក្រុមគ្រួសាររបស់និស្សិតដែលទទួលបានជ័យលាភី។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ធនធានមនុស្សទាំងអស់នេះហើយ គឹជាធនធានដែលនឹងនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គលពីព្រោះថាមានតែការប្រើប្រាស់ខួរក្បាលតែប៉ុណ្ណោះដែលនឹងរុញកម្ពុជាឱ្យមានលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ហើយការសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាមូលដ្ឋានមួយដែលនឹងអនុញ្ញាតឱ្យអ្នកសិក្សាទាំងឡាយតាមទាន់បរិបទសង្គមពិភពលោកដែលកំពុងតែវិវឌ្ឍឥតឈប់ឈរ៕
ព័ត៌មានបន្ថែម
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021
ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន