ការកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារ គឺជាគន្លឹះសំខាន់មួយក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយការបញ្ចេញឧស័្មនផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ បច្ចុប្បន្ននេះ មានការអនុវត្តល្អៗនិងឧបករណ៍គ្រប់គ្រាន់សម្រាប់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដូចជាទម្លាប់កាត់បន្ថយការប្រើប្រាស់ថាមពល ប្រើប្រាស់ឧបករណ៍ដែលមានប្រសិទ្ធភាពថាមពលខ្ពស់ ឬក៏ថាមពលកកើតឡើងវិញ។

កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជាគឺការប្រកួតប្រជែងដែលមានភាពច្នៃប្រឌិតខ្ពស់ក្នុងការស្វែងរកអគារដើម្បីបង្កើនប្រសិទ្ធភាពថាមពលតាមរយៈការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ ការស្រាវជ្រាវការលេងល្បែងកំសាន្តដែលបង្ហាញពីប្រសិទ្ធភាពថាមពល ។ល។ គោលបំណងនៃការប្រកួតប្រជែងគឺដើម្បីបង្កើនការយល់ដឹង ការទទួលខុសត្រូវ ការច្នៃប្រឌិត និងការចូលរួមក្នុងចំណោមអ្នកពាក់ព័ន្ធអំពីប្រសិទ្ធភាពថាមពល និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។

កម្មវិធីប្រកួតប្រជែងនេះគាំទ្រដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន សហការជាមួយ Schneider Electric។ មកទល់នឹងពេលនេះ មានអគារមកពីក្រុមហ៊ុនល្បីៗចំនួន១៤ បានចូលរួមប្រកួតប្រជែងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងកាអនុវត្តល្អៗទាក់ទងប្រសិទ្ធភាពថាមពលនៅកម្ពុជា។

សូមចូលទៅក្នុងតំណភ្ជាប់ដើម្បីដោនឡូតឯកសារស្តីពីការប្រកួតប្រជែងប្រសិទ្ធភាពថាមពល៖

https://ncsd.moe.gov.kh/…/cambodia-energy-efficiency…

«ចូលរួមទាំងអស់គ្នាដើម្បីប្រសិទ្ធភាពថាមពលនៅកម្ពុជា និងដោះស្រាយបញ្ហាការប្រែប្រលអាកាសធាតុ»

#Cambodia Energy Efficiency Competition

#NCSDwebsite

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់