«កងទ័ព គឺជាឆ្អឹងខ្នងរបស់កម្ពុជាយូរអង្វែងទៅមុខទៀត យើងមិនអាចធ្វេសប្រហែសបានទេ ហើយយើងក៏មិនមានជម្រើសក្រៅពីធ្វើយ៉ាងណារក្សាបាននូវឧត្តមប្រយោជន៍ជាតិរបស់យើង»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់នាយនាវី នាយនាវីរង និងពលនាវិក មូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាសមាជិកក្រុមការងារ និងនាយនាវី នាវីរង ពលនាវិក ជាច្រើននាក់ទៀត។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងទៀតថា ពិតណាស់យើងអាចមានជំនឿសាសនាខុសគ្នា មានទស្សនៈខុសគ្នា ទស្សនៈនយោបាយខុសគ្នា ប៉ុន្តែអ្វីដែលសំខាន់ គឺតួនាទីភារកិច្ចរបស់យើងជាកងទ័ព យើងត្រូវធ្វើអ្វី? នេះជារឿងសំខាន់។ កងទ័ពរបស់កម្ពុជា ជាកូន ជាចៅ របស់ប្រជាជន ហើយមានតែកងទ័ពទេ គឺជាឆ្មាំចាំយាមអាយុជីវិតជាតិរបស់យើង។ ក្នុងគោលការណ៍មន្ត្រីរាជការស៊ីវិល ក៏ដូចជាកងទ័ព គឺដូចគ្នា។ យើងធ្វើការដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសរបស់យើង ប្រជាជនយើង ហើយធ្វើការជាមួយគណបក្សណាដែលជាប់ឆ្នោត។
ឯកឧត្តម សាយ សំអាល់ បានរម្លឹកឱ្យដឹងថា បើយើងងាកត្រឡប់ទៅប្រវត្តិសាស្ត្ររបស់ខ្មែរ៥០០ឆ្នាំមុន យើងមិនដែលមានពេលណាដែលមានរដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ ហើយក៏មិនដែលបានឯកភាពទឹកដីដូចពេលនេះដែរ។ យើងមានរដ្ឋាភិបាលតែមួយ មានសុខសន្តិភាព ស្ថេរភាពនេះ ក៏ដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យយើងមានឱកាសកសាងអភិវឌ្ឍប្រទេសរបស់យើង។ ជាមួយគ្នានេះដែរ បងប្អូនយុទ្ធជនរបស់យើង ក៏បានពលីជាច្រើនផងដែរ ក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាយើងជាប្រទេសមួយដែលធ្លាប់ងើបពីសង្គ្រាម ពីគំនរឆ្អឹង និងថ្លុកឈាម ហេតុនេះ បើយើងរក្សាបាននូវសន្តិភាព និងស្ថេរភាពនយោបាយដែលកំពុងមានបច្ចុប្បន្ននេះ នោះអនាគតរបស់យើងនឹងកាន់តែល្អប្រសើរ។

គួរឱ្យដឹងថា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ឯកឧត្តម សាយ សំអាល់ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ ប្រគល់ជូនដល់អង្គភាព និងនាយនាវី នាយនាវីរង ពលនាវិក ដែលមកចូលរួមជាងមួយពាន់នាក់ផងដែរ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប