ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ សូមច្រានចោលនូវការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទីអង្គារនេះ ចំពោះអត្ថបទមួយដែលដាក់ចំណងជើងថា «អត្រានៃការបាត់បង់គម្របព្រៃឈើនៅកម្ពុជាក្នុងឆ្នាំ២០១៦»។

ការចុះផ្សាយនេះមានចេតនាទុច្ចរឹតត បង្កការភ័ន្តច្រឡំ និងមានរបៀបវារៈនយោបាយនៅ​ពីក្រោយរបាយការណ៍មិនពិត ទាក់ទងនឹងគម្របព្រៃឈើ។ ក្រសួងបរិស្ថានបានចាត់ទុកថា ការចុះផ្សាយនៅក្នុងអត្ថបទនេះ ជាការបំផ្លើសការពិត។ ក្រសួងបញ្ជាក់ថា ខ្លួនមិនបានផ្តល់តួលេខទិន្នន័យធនធានគម្របព្រៃឈើឆ្នាំ២០១៦ តែតាមការពិតក្រសួងបរិស្ថាន បានធ្វើការផ្សាយនូវតួលេខទិន្នន័យគម្របព្រៃឈើឆ្នាំ២០១៦ រួចហើយ។

បន្ថែមពីនេះ ក្រសួងបានបញ្ជាក់ទៀតថា អ្នកជំនាញបច្ចេកទេសបកស្រាយគម្របព្រៃឈើរបស់​ក្រសួងបរិស្ថានបានធ្វើបទ​បង្ហាញអំពីវិធីសាស្រ្ត នៃការវាយតម្លៃធនធានគម្របព្រៃឈើនៅកម្ពុជា តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៦ ជូនដល់សារព័ត៌មានឈ្មោះ Shaun Turton របស់កាសែតភ្នំពេញប៉ុស្តិ៍ រួចហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ កន្លងមក៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានសម្ភោធជាផ្លូវការយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម
ថ្ងៃ អង្គារ, 22 កញ្ញា, 2020 ក្រសួងបរិស្ថានសម្ភោធជាផ្លូវការយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម
«ប្រទះឃើញសាកសពសត្វខ្ទីង ០១ក្បាល បានស្លាប់»
ថ្ងៃ អង្គារ, 22 កញ្ញា, 2020 «ប្រទះឃើញសាកសពសត្វខ្ទីង ០១ក្បាល បានស្លាប់»
ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម Pablo Chiho Kang ពិភាក្សាលើការអប់រំផ្នែកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន
ថ្ងៃ អង្គារ, 22 កញ្ញា, 2020 ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម Pablo Chiho Kang ពិភាក្សាលើការអប់រំផ្នែកវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន