«ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ តួយ៉ាងក្នុងចំណោមឧទ្យានុក្សទាំង១២២៩នាក់ មានវត្តមានស្រ្តីចំនួន៤១នាក់ ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការការពារធនធានធម្មជាតិនៅកម្ពុជា» នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ក្នុងឱកាសអញ្ជើញជាអធិបតីជាមួយ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍក្រសួងបរិស្ថាន នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំផ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។

លោកជំទាវបន្តថា ចំនួនស្ត្រីដែលមានវត្តមានក្នុងសហគមន៍តំបន់ការពារធម្មជាតិ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ដែលពួកគាត់មានតួនាទីជាប្រធានសហគមន៍ សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ជាលេខាធិការ និងបេឡាក្នុងសហគមន៍ជាដើម។ លើសពីនេះ ចំនួនស្រ្តីមានតួនាទីជាថ្នាក់ដឹកនាំក្នុងវិស័យបរិស្ថាន មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាឱកាសជំរុញឱ្យមានការចូលរួម របស់ស្រ្តីប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងធនធាន ធម្មជាតិសំដៅធ្វើឱ្យមានភាពប្រសើរឡើងនៃជីវភាព និងសុខុដុមរមណីកម្មក្នុងជីវិតរស់នៅ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។ លទ្ធផលខាងលើនេះ គឺសុទ្ធតែកើតឡើងពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា ដែលខិតខំពុះពារយកអស់កម្លាំងកាយចិត្តជំនះរាល់ឧបសគ្គ។

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានមានប្រសាសន៍រាយការណ៍សម្ធិផលការងារក្នុងរយៈពេល១២ខែ (មករា-ធ្នូ) ឆ្នាំ ២០២១នេះ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍក្រសួងបរិស្ថានសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។លោកជំទាវបន្តថា ក្នុងស្មារតីស្ត្រីជាកម្លាំង ដែលមិនឤចខ្វះបានក្នុងការលើកកម្ពស់ជីវភាពគ្រួសារ សង្គមជាតិ ថ្មីៗនេះ ក្រសួងបរិស្ថាន មិនដែលភ្លេចម្តងណាឡើយ នូវការអនុវត្តយន្តការនានា តាមគ្រប់មធ្យោបាយ ក្នុង គោល បំណងលើកកម្ពស់សុខមាលភាពស្រ្តី ការយកចិត្តទុកដាក់ពង្រឹងការតាមដានលើការអនុវត្តច្បាប់ និង អនុ សាសន៍នានា របស់ប្រមុខរាជ រដ្ឋា ភិបាល ស្តីពីសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចស្រ្តី។ តាម រយៈគណៈ កម្មការ សាខា សមាគម នារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ក្រសួងបរិស្ថាន ដែល ត្រូវ បាន បង្កើត ឡើង ជាយន្តការមួយ ដើម្បី សម្រប សម្រួល ការ អនុវត្តគោលនយោបាយ ស្តីពី “កិច្ចគាំពារ មន្រ្តី រាជការ ក្រសួងបរិស្ថាន” ក្រសួង បានសម្រេចនូវគោលដៅ នៃលើក កម្ពស់សុខុមាលភាព និង បរិយាកាស ការងារ របស់មន្រ្តីរា ជការ ក្រសួង បរិស្ថាន ឱ្យកាន់តែប្រសើរថែម ទៀត ។

គួរបញ្ជាក់ថា ពិធីសំនេះសំណាលជាមួយមន្រ្តីរាជការជាស្រ្តីក្រសួងបរិស្ថានប្រមាណជាង៣០០នាក់ នាឱកាសនេះដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ គឺដើម្បី ចីរភាព នាពេលអនាគត» ក្នុងគោលបំណងរំលេចពីសារៈសំខាន់ នៃការលើកកម្ពស់សមភាពយេនឌ័រ ការ លើក កម្ពស់វប្បធម៌គោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលរាជរដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងអនុវត្តសព្វថ្ងៃនេះ ដើម្បីដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន បន្តឆ្ពោះ ទៅមុខទៀត៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់