ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានទទួលជួបលោកស្រី Rebekah Bell ប្រធានអង្គការកសិកម្ម និងស្បៀងសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន ដើម្បីពិនិត្យនិងពិភាក្សាលើកគម្រោងស្នើសុំជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយ អង្គការ FAO សម្រាប់រៀបចំយុទ្ធសាស្រ្តលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ និងការស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រនិរន្តរភាពសេដ្ឋកិច្ច ហើយជាលទ្ធផលជួយដល់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា៖ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ការស្តារប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ គឺស្របទៅនឹងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំក្រសួង ដូចជាសួនបន្លែតាមលំនៅឋាន ការចិញ្ចឹមសត្វ កសិកម្មអភិរក្ស ពិពិធកម្មកសិកម្ម ជាដើម បន្ថែមទៅនឹងគម្រោង REDD+ ទេសចរណ៍ធម្មជាតិ ផល/អនុផលព្រៃឈើ។

លោកស្រីតំណាងអង្គការ FAO បានលើកឡើងថាកំពុងស្វែងរកធនធានដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ រួមទាំងការបង្កើតហិរញ្ញប្បទានបៃតងសម្រាប់គាំទ្រការវិនិយោគឯកជន ដោយផ្តោតជាបឋមលើដំណាំស្រូវដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការស្តារធនធានព្រៃឈើ ដោយចាប់ផ្តើមពីធនធានរបស់អង្គការ FAO និងប្រភពផ្សេងៗទៀត ដូចជា មូលនិធិអាកាសធាតុបៃតង (GCF) និងមូលនិធិបរិស្ថានសាកល (GEF)៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន