ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានស្ថាប័នជាតិទទួលបន្ទុកយន្តការអភិវឌ្ឍន៍ស្អាត (CDM DNA) តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំគណៈប្រតិភូកម្ពុជារួមមាន លោក លឺ ចាន់បូលា ជំនួយការអមក្រសួងបរិស្ថាន និងលោក លៀង សុផល ប្រធានការិយាល័យ នាយកដ្ឋានប្រែប្រួលអាកាសធាតុ ចូលរួមកិច្ចប្រជុំវេទិកាស្ថាប័នជាតិទទួលបន្ទុកយន្តការអភិវឌ្ឍន៍ស្អាតលើកទី២២ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉េតអារ៉ាប់ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលរៀបចំឡើងដោយក្រសួងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នៃប្រទេសប្រទេសអេមីរ៉េតអារ៉ាប់ និងអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។

កិច្ចប្រជុំវេទិកាស្ថាប័នជាតិទទួលបន្ទុកយន្តការអភិវឌ្ឍន៍ស្អាតលើកទី២២ មានគោលបំណងសំខាន់ដើម្បីធ្វើបច្ចប្បន្នភាពដល់អ្នកតំណាងស្ថាប័នជាតិទទួលបន្ទុកយន្តការអភិវឌ្ឍន៍ស្អាតស្តីពីលទ្ធផលនៃយន្តការទីផ្សារកាបូននៅក្នុងសន្និសិទពហុភាគីលើកទី២៦ នៅចក្រភពអង់គ្លេស ក្នុងកិច្ចខិតខំប្រឹងប្រែងរួមសម្រាប់មហិច្ឆតាគោលដៅអាកាសធាតុ និងផ្តល់កាលានុវត្តភាពសម្រាប់អ្នកតំណាងស្ថាប័នជាតិទទួលបន្ទុកយន្តការអភិវឌ្ឍន៍ស្អាតដើម្បីផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងបរិបទថ្មី។ ផ្អែកតាមការសម្រេចដូចមានចែងក្នុងមាត្រា ៦.៤ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុស្តីពីការផ្ទេរយន្តការអភិវឌ្ឍន៍ស្អាត (CDM) ក្នុងដំណាក់កាលនេះ នឹងនៅតែផ្តល់ការកសាងសមត្ថភាពដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច បន្តវិធានការបណ្តោះអាសន្នដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសម្រាប់ករណីក្រោយឆ្នាំ២០២០ ជាមួយនឹងទិដ្ឋភាពសម្រាប់ពួកគេក្នុងការផ្លាស់ប្តូរទៅយន្តការមាត្រា ៦.៤ នៅពេលក្រោយប្រសិនបើមានសិទ្ធិសម្រាប់ដំណើរការផ្លាស់ប្តូរក្លាយជាប្រតិបត្តិការ និងទទួលស្គាល់ថាពួកគេអាចផ្ទេរទៅយន្តការមាត្រា ៦.៤ ប្រសិនបើប្រទេសទាំងនោះអាចបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ការបែងចែករក្សាតុល្យភាពនៃគម្រោងកម្ចី CDM និងការប្រាក់ណាមួយដែលកើតឡើងចំពោះមូលនិធិទេយ្យទានសម្រាប់សកម្មភាពបន្ថែមសម្រាប់ការកសាងសមត្ថភាពដើម្បីបង្កើនសកម្មភាពអាកាសធាតុក្នុងតំបន់។

ការបន្តការកសាងសមត្ថភាពរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការក្នុងតំបន់ (Regional Collaboration Center) ដល់ស្ថាប័នជាតិទទួលបន្ទុកយន្តការអភិវឌ្ឍន៍ស្អាតទៅតាមប្រទេសនីមួយៗ និងការកសាងសមត្ថភាពនិងការចែករំលែករបាយការណ៍ និងការប្រមូលធាតុចូលសម្រាប់ការផ្ទេរយន្តការ ៦.៤ ក្នុងដំណាក់កាលចាប់ផ្តើម។

 

ព័ត៌មានបន្ថែម

ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ថ្ងៃ ព្រហស្បតិ៍, 16 តុលា, 2025 ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
ថ្ងៃ អង្គារ, 14 តុលា, 2025 រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
ថ្ងៃ សុក្រ, 10 តុលា, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត