ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវរសនកាលឆ្នាំ២០២១-២០២២ និងប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានសន្តប៉ូល ចំនួន១១៤នាក់ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅវិទ្យាស្ថានសន្តប៉ូល ស្រុកត្រាំកក់ ខេត្តតាកែវ។

ឯកឧត្តម សាយ សំអាល់ បានសម្តែងនូវការអបអរសាទរដល់បងប្អូននិស្សិតដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ ហើយក៏ជាការបើកទំព័រថ្មីក្នុងជីវិតផងដែរ។ ឯកឧត្តម បានក្រើនរម្លឹកបន្ថែមថា ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងត្រូវស្គាល់ខ្លួនឯង និងកំណត់គោលដៅឱ្យច្បាស់ ថាយើងចូលចិត្តអ្វី ចង់ធ្វើអ្វី ជាពិសេស គឺត្រូវជឿជាក់លើខ្លួនឯងថាយើងអាចធ្វើបាន។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងនូវអនុសាសន៍មួយចំនួនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះសិស្ស និស្សិតដែលជាអ្នកជំនាន់ក្រោយទាំងអស់ រួមមាន៖ ទី១)រក្សានូវមរតកដែលបានបន្សល់ទុកពីអ្នកជំនាន់មុន ទី២)ចូលរួមពូនជ្រុំកសាងសមិទ្ធផលផ្សេងៗទៀត និងទី៣)ចូលរួមកសាងថ្នាលសម្រាប់អ្នកជំនាន់ក្រោយ។ ឯកឧត្តមបានបញ្ជាក់ថា បីចំណុចដែលបានលើកឡើងនៅពេលនេះ គឺជាចំណុចសំខាន់ណាស់ នៅក្នុងខ្សែជីវិតរបស់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនកម្ពុជាតែម្តង។ យើងចង់បន្សល់ទុកនូវក្តីស្រឡាញ់ឱ្យអ្នកជំនាន់ក្រោយ។

គួរបញ្ជាក់ថា នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ និងចែកសញ្ញាបត្របរិញ្ញាបត្រផ្នែព័ត៌មានវិទ្យា អក្សរសាស្រ្តអង់គ្លេស គ្រប់គ្រងទេសចរណ៍ ក្សេត្រសាស្ត្រ សង្គមកិច្ច និងបរិញ្ញាបត្ររង ផ្នែកប្រព័ន្ធកសិកម្មចម្រុះ និងសណ្ឋាគារនិងបដិសណ្ឋាកិច្ច នៃវិទ្យាស្ថានសន្តប៉ូល ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន លោកនាយកវិទ្យាស្ថាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ អាណាព្យាបាល និងសិស្ស និស្សិតនៃវិទ្យាស្ថានសន្តប៉ូលជាច្រើនរូបទៀត៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់