កម្មវិធី៖ « ផ្សព្វផ្សាយអំពីការគ្រប់គ្រងសំណល់ប្លាស្ទិក » ដែលជាការឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នាដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជាតិយើងទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក ដើម្បីបំផុសចលនាមហាជនចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថានឱ្យជៀសផុតពីភាពកខ្វក់ដែលបណ្តាលមកពីសំណល់ និងប្រភពបំពុលផ្សេងៗទៀត ដើម្បីគាំពារសុខុមាលភាពប្រជាពលរដ្ឋ និងគុណភាពបរិស្ថាន ឱ្យមានភាពស្រស់បំព្រងជានិច្ចសម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី មាស ច័ន្ទធីតា អគ្គនាយិការងចំណេះដឹង និងព័ត៌មានបរិស្ថាន និងមានការអញ្ចើញចូលរួមពីលោក មឿង រដ្ឋា នាយកប្រតិបត្តិ នៃបុរីវិមានភ្នំពេញ តំណាងអង្គការ UNDP ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន និងបងប្អូនទាំងអស់ដែលនៅបុរីវិមានភ្នំពេញ គម្រោងទី៩ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រីបានបញ្ជាក់បងប្អូនជ្រាបផងដែរថា ក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គដែលហៅថាជាសំណល់ផ្ទះបាយប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែមគឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ ប្រសិនបើយើងមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិក មានផ្ទុកសារធាតុគីមី។ បច្ចុប្បន្ននេះ បរិមាណសំរាមចន្លោះពី ៧០% ទៅ ៨០% ត្រូវបានចាក់ចោលនៅលើទីលាន និងមានប្រមាណ ២០% ប៉ុណ្ណោះ ដែលបានដកហូតយកទៅកែច្នៃ។ នៅកម្ពុជាសំណល់រឹងសំរាម មានប្រមាណជាង ១ម៉ឺនតោន ក្នុងមួយថ្ងៃ និង១ឆ្នាំជាង ៤លានតោន ដែលមានកំណើនប្រមាណ១៥% ក្នុងមួយឆ្នាំ។ នៅរាជធានីភ្នំពេញ មានសំណល់សំរាមចន្លោះពី ២៧០០ ទៅ ៣០០០ តោនក្នុងមួយថ្ងៃ។

លោកស្រីបានបន្តទៀតថាក្រសួងបរិស្ថាន បានរៀបចំយន្តការមួយចំនួនសម្រាប់គាំទ្រភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព។ ក្នុងក្របខណ្ឌក្រសួងបរិស្ថានលោកស្រីសូមថ្លែងអំណរគុណដល់បុរីវិមានភ្នំពេញ ដែលជានេះលើកទី១ដែលមានក្រុមហ៊ុនសាងសង់បុរីសហការផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធីនេះឡើង៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានប្រគល់រថយន្ត ១គ្រឿង និងម៉ូតូរឺម៉កដឹកសំរាមចំនួន ២គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ប្រើប្រាស់ដើម្បីថែរក្សាភាពស្អាតនៅតាមមណ្ឌលភៀសសឹកស្នាក់នៅ
ថ្ងៃ ព្រហស្បតិ៍, 18 ធ្នូ, 2025 ក្រសួងបរិស្ថានប្រគល់រថយន្ត ១គ្រឿង និងម៉ូតូរឺម៉កដឹកសំរាមចំនួន ២គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ប្រើប្រាស់ដើម្បីថែរក្សាភាពស្អាតនៅតាមមណ្ឌលភៀសសឹកស្នាក់នៅ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦