ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជាអធិបតី ប្រកាសជាផ្លូវការ និងប្រគល់សៀវភៅយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន – Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)” ដល់ស្ថាប័នពាក់ព័ន្ធ

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជាផ្លូវការនិងប្រគល់សៀវភៅយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមវាយតម្លៃខ្ពស់ និងអបអរសាទរដល់ក្រុមការងារក្នុងការផលិតបាននូវសៀវភៅ “យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន – Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)” បានទាន់ពេលវេលា ប្រកបដោយជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ដៃគូរពាក់ព័ន្ធ ចំពោះចូលរួមដ៏មានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីសម្រេចបានសៀវភៅនេះឡើង។
ឯកឧត្តមបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តដែលមានក្នុងសៀវភៅនេះ បង្ហាញនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជាចំពោះប្រជាជនខ្លួន និងចំពោះពិភពលោកទាំងមូល។ ផ្ដើមចេញពីការដឹកនាំប្រទេសប្រកបដោយភាពភាពឈ្លៀសវៃ និងសុខសន្តិភាព ដែលអាចឱ្យកម្ពុជាឈានមកគិតគូរពីបរិស្ថាន និងដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននេះឡើង។ បន្ថែមលើនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់នូវភ្នក់ភ្លើងសង្គ្រៀម បានប្រែមកជាប្រទេសចែករំលែកនូវដំណោះស្រាយដើម្បីស្វែងរក និងរក្សាឱ្យបាននូវសន្តិភាពពេញលេញ។

សៀវភៅនេះ បានដាក់ចេញនូវវិស័យសំខាន់ៗចំនួន៦ រួមមាន (១)កសិកម្ម (២)ព្រៃឈើនិងការប្រើប្រាស់ដីផ្សេងទៀត (៣)ថាមពល (៤)ការដឹកជញ្ជូន (៥)ឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល និង(៦)ការគ្រប់គ្រងសំណល់ ដែលឈរលើមូលដ្ឋានវិទ្យាសាស្រ្ត និងភាពប្រាកដនិយម ដែលកម្ពុជាបាននិងកំពុងធ្វើ ដើម្បីសម្រេចឱ្យបាននូវគោដៅអព្យាក្រឹតកាបូន ត្រឹម៣០ឆ្នាំខាងមុខ។ នេះគឺជាលើកទី១ដែលកម្ពុជាបានបង្កើតបាននូវឯកសារយុទ្ធសាស្រ្តរយៈពេលវែងក្នុងការសម្រេចនូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដែលនេះគឺស្របនឹងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ និងផែនការបរិស្ថានជាតិផ្សេងទៀត។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា