នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងអ្នកពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងធ្វើកំណត់អប់រំហេតុណែនាំដល់អ្នកគ្រប់គ្រងក្រុមហ៊ុន KIRIROM FOOD PRODUCTION ( K.F.P) CO.,LTD និងក្រុមហ៊ុន KRR PROCESSING FOOD CO.,LTD ផលិតដំណាប់ស្វាយ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំងយកសំណាកទឹកពីខ្សែសង្វាក់ផលិតកម្ម អាងប្រព្រឹត្តិកម្ម និងប្រឡាយបង្ហូរមកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ហើយលទ្ឋផល នៃកិច្ចប្រជុំនៃការចុះពិនិត្យបានដូចខាងក្រោម ៖

១. ក្រុមហ៊ុន KRR PROCESSING FOOD CO.,LTD

· ត្រូវបិទគម្របបំពង់បង្ហូរទឹកចេញពីអាងស្តុកទឹកសំណល់ (ជៀសវាងការហូរទឹកចូលក្នុងប្រឡាយធម្មជាតិ )

· ត្រូវយកសំណល់ពីសង្វាក់ផលិតកម្ម (គ្រាប់ និងសំបកស្វាយ) ឱ្យបានត្រឹមត្រូវ ឬ យកទៅកែច្នៃធ្វើជីបំប៉នដី ឬ ចំណីសត្វជាដើម និងធ្វើការកាយយកសំណល់ចេញឱ្យអស់មិនឱ្យប៉ះពាល់ដល់ប្រភពធម្មជាតិត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២

· ត្រូវធ្វើរកក្រុមហ៊ុនដែលមានសមត្ថភាពការងារវិស្វកម្មបរិស្ថាន ក្នុងការដំឡើង ដំណើរការនិងថែទាំប្រព័ន្ធអាងប្រព្រឹត្តិកម្មសំណល់រាវ(ឱ្យបានត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២២)

· ប្រគល់ជូនមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ធ្វើការចុះត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ។

២. ក្រុមហ៊ុន KIRIROM FOOD PRODUCTION ( K.F.P) CO.,LTD

· ត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ហាមបង្ហូរទឹកចេញក្រៅដោយត្រូវរៀបចំស្រះនិងអាងស្តុកឱ្យបានត្រឹមត្រូវ ហើយមុននឹងបង្ហូរទឹកចេញចូលក្នុងប្រឡាយធម្មជាតិត្រូវពិនិត្យគុណភាពទឹក និងជូនដំណឹងដល់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺឱ្យបានដឹងជាមុន

· ហាមដុតសំណល់គ្រប់ប្រភេទក្នុងទីចំហរជាដាច់ខាត ដោយត្រូវគិតគូរការកែច្នៃទាញយកធនធានពីសំណល់ (ធ្វើជីបំប៉នដី ឬ ចំណីសត្វជាដើម)

· ត្រូវរកក្រុមហ៊ុន ឬ អ្នកបច្ចេកទេសជំនាញដែលមានសមត្ថភាពក្នុងការដំឡើង ដំណើរការនិងថែទាំប្រព័ន្ធអាងប្រព្រឹត្តិកម្មសំណល់រាវ(ឱ្យបានត្រឹមចុងខែមីនា ឆ្នាំ២០២២)។

  ​​​​​​​ ​​​​

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់