មានមតិសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូក្នុងឱកាសអញ្ជើញចុះពិនិត្យសាលាបឋមសិក្សា និងអនុវិទ្យាល័យសាគូរ៉ា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា លោកគ្រូអ្នកគ្រូមិនត្រឹមតែបង្ហាត់បង្រៀនកូនសិស្សឱ្យក្លាយជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់ ឬបុគ្គលិកក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្រៀនកូនសិស្សឱ្យចេះរកចំណូល ដោយបណ្តុះគំនិតកូនសិស្សឱ្យមានចរិត កាយវិកា និងចិត្តសហគ្រិនភាពក្នុងខ្លួន ហើយនេះគឺជារឿងសំខាន់។

ឯកឧត្តម សាយ សំអាល់ ឱ្យដឹងទៀតថា ដើម្បីឱ្យមានសហគ្រិនភាព ឯកឧត្តមនឹងជួយលើវិស័យសិក្សាមួយចំនួនដល់សិស្សានុសិស្សនៅខេត្តព្រះសីហនុ រួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស គណិតវិទ្យា ឬកម្មវិធីសាលាជំនាន់ថ្មី ដែលសិក្សាលើសិល្បៈ ប្រវត្តិសាស្ត្រ សង្គមជាដើម។ ឯកឧត្តមប្រធានក្រុមការងារបានគូសបញ្ជាក់ឱ្យដឹងទៀតថា ខេត្តព្រះសីហនុជាខេត្តសំខាន់ ជាខេត្តទេសចរណ៍ ជាតំបន់សេដ្ឋកិច្ចពិសេសដែលមានកំពង់ផែ និងអាកាសយានដ្ឋាន ដែលអាចចាត់ទុកថា ជាខេត្តរកចំណូលធំមួយសម្រាប់ប្រទេសកម្ពុជា ហេតុនេះ អ្នកខេត្តព្រះសីហនុត្រូវតែពូកែទាំងចំណេះ ជំនាញ ហើយអាចប្រើប្រាស់ភាសាយ៉ាង តិច២ភាសា ក្រៅពីភាសាខ្មែរជាភាសាកំណើត ក្នុងនោះភាសាអង់គ្លេសជាភាសាចំណេះដឹង និងភាសាចិនជាភាសាពាណិជ្ជកម្ម ដែលទាំងអស់នេះ គឺផ្តើមចេញពីការអប់រំ។

គួរបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យ និងជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា និងអនុ វិទ្យាល័យសាគូរ៉ា ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឈិន ចាន់ពណ៌ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងព្រះសីហនុ ឯកឧត្តមអិបាលរងខេត្ត អភិបាលក្រុងព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ សមាជិកក្រុមប្រឹក្សាខេត្ត អង្គភាពជុំវិញខេត្ត រដ្ឋបាលសង្តាត់លេខ១ លោកគ្រូអ្នកគ្រូជាច្រើនរូបទៀត៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប