ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានប្រគេនទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃនិមន្តមកពីវត្តចំនួន១៦វត្ត នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ពិធីប្រគេនទេយ្យទានដល់ព្រះសង្ឃ បាន ប្រព្រឹត្តទៅនៅវត្តសារាយអណ្តែក ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រសួងបរិស្ថាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងគណៈអភិបាលខេត្តព្រះសីហនុ ប្រធានអង្គភាពជុំវិញខេត្ត និងរដ្ឋបាលស្រុកព្រៃនប់។ ក្រការងារបានប្រគេនវត្តទាំង១៦ ក្នុងស្រុកព្រៃនប់ ក្នុង១វត្តៗបានទទួលទេយ្យវត្ថុមួយចំនួន, បច្ច័យចំនួន១លានរៀល និងប្រគេនដល់ព្រះសង្ឃនិមន្តចូលរួមក្នុងមួយអង្គៗ នូវបច្ច័យចំនួន២០ម៉ឺនរៀល និងជូនថវិកាដល់យាយជី តាជី ដែលបានចូលរួមម្នាក់ៗចំនួន៥ ម៉ឺនរៀល ផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់