កេសរកូលព្រៃភ្នំពេញ – Wild Orchid of Phnom Penh
“កេសរកូលព្រៃភ្នំពេញ” ឬ “ផ្កាបាយដំណើបដី” គឺជាប្រភេទកេសរកូលព្រៃមួយប្រភេទ មានឈ្មោះវិទ្យាសាស្រ្តថា “Eulophia graminea” មានប្រភពកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ និងដុះលូតលាស់នៅលើដីតាមតំបន់វាលទំនាប ជើងភ្នំ និងក្នុងព្រៃស្រោង។ កេសរកូលប្រភេទនេះមានផ្កាដុះចេញជាជួរត្រង់ឡើងទៅលើ ពណ៌ត្របែកព្រៃលាយស និងព័ទ្ធជុំវិញដោយត្របកស្លឹកពណ៌បៃតងខ្ចីឆ្នូតស្វាយ ហើយ ជាទូទៅ ចេញផ្កានៅអំឡុងខែតុលា។ បច្ចុប្បន្ន កេសរកូលនេះបាន នឹងកំពុងមានវត្តមាននៅក្នុងដីដីឡូត៍មួយចំនួនក្នុងរាជធានី ភ្នំពេញ៕
“Wild Orchid of Phnom Penh”, scientifically named “Eulophia graminea”, is originated in Southeast Asia. It grows in lowland, foothills and dense forests. This orchid has erect, linear-white flowers, surrounded by light green leaf sheaths, purple stripes, and usually flowers during October. Currently, this orchid has been present in some land lots in Phnom Penh.