ជ្រូកពោន ឬជ្រូកព្រុល ដែលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រស្ថិតក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពកជាដើម។ កម្ពុជាដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសដែលសម្បូណ៌ដោយជីវៈចម្រុះក្នុងនោះ សរុបប្រមាណ ៣៩៩៣ប្រភេទ ដែលរួមានមានរុក្ខជាតិប្រមាណ ២៣០០ប្រភេទ និងប្រភេទសត្វដូចជា ថនិកសត្វ១២៣ប្រភេទ, សត្វស្លាបប្រមាណ, ៥៤៥ប្រភេទ ឧរង្គសត្វ, ៨៨ប្រភេទ, ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ។ ចំនួននេះអាចកើនឡើងបន្ថែមទៀតដោយសារតែនៅមានជីវៈចម្រុះជាច្រើនទៀតដែលមិនទាន់បានសិក្សាអស់នៅឡើយ។

យោងតាមការសិក្សារបស់អ្នកជំនាញ ជ្រូកពោន មានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០ម.ម ទម្ងន់ពី៧-១៤ គីឡូក្រាម កន្ទុយមានប្រវែងចន្លោះពី ១២០-១៧០ម.ម ជើងក្រោយ ១១៥-១៣៤ម.ម។ វាជាសត្វដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។ ជាទូទៅវាមានសម្បុរលឿងខ្ចី ប្រផេះ ឬខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នងមានពណ៌ក្រម៉ៅជាងផ្នែកខាងក្រោម។ នៅលើក្បាលមានឆ្នូតពណ៌ចេញពីត្រចៀកកាត់តាមភ្នែក្រហូតដល់ចុងច្រមុះ និងមានឆ្នូតខ្មៅនៅសង្ខាងភ្នែកដល់ត្រចៀក បន្ទាប់មកមានឆ្នូតសកាត់តាមថ្ពាល់ផ្នែកខាងលើ។ ទ្រូង និងត្រចៀកមានពណ៌ស។ លក្ខណៈជីវសាស្ត្រ៖ ជ្រូកពោនជាសត្វរស់នៅតែនៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ សត្វជ្រូកពោនមិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិតក្លិនច្រើនជាង។ ការរកចំណី ចាប់ផ្តើមចេះនៅពេលព្រលប់ដែលអាហាររបស់វា គឺមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនពី ២ ទៅ៣ក្បាល៕

 

Greater hog badger which is a type of rare animal that are on the IUCN Red List of Threatened Species as endangered species, continues to be present in Cambodia along with other rare species such as elephants, guars, bantengs, giant muntjac, leopards, clouded leopards and so on. Cambodia is recognized as a country that is rich in biodiversity with a total number of 3,993 species, including about 2,300 plant species and 123 mammal species, 545 bird species, 88 reptile species, 874 fish species and 63 amphibians. This number could increase further, as there are still many more biodiversity that have not yet been studied.

According to the studies by the experts, greater hog badger has a head to body length of 650-1040mm, a weight of 7-14 kg, a tail length of 120-170mm and hind legs length of 115-134 mm. It is a large animal with huge legs that have long white curved nails, and a pig-like snout.​​ Greater hog badger usually has light yellow, gray or black fur depending on the season. The color on the upper part of the back is darker than the lower part. On its head, there are colored stripes from the ears across the eyes to the tip of the nose and black stripes on either side of the eyes to the ears. Later, there is white stripe across the upper cheeks. The color on the chest and ears is white.

Biological factor: Greater hog badger lives only on land, in burrow or cracks, and forage at night. This hog badger has bad eyesights and hearings, and use its noses to smell more. The foraging process begins in the evening and its food include tubers, roots, earthworms, insects and small animals. Greater hog badger can have two to three offspring.

ព័ត៌មានបន្ថែម

អកត្រីក្បាលប្រផេះ – Grey-headed fish eagle
ថ្ងៃ អង្គារ, 28 ធ្នូ, 2021 អកត្រីក្បាលប្រផេះ – Grey-headed fish eagle
ស្វាអង្កត់ – Stump-tailed macaques
ថ្ងៃ ចន្ទ, 27 ធ្នូ, 2021 ស្វាអង្កត់ – Stump-tailed macaques
ស្វាព្រាម – Silvered Langurs monkey
ថ្ងៃ អាទិត្យ, 26 ធ្នូ, 2021 ស្វាព្រាម – Silvered Langurs monkey