នៅក្នុងបទបង្ហាញ និង ការចែករំលែកចំណេះដឹងក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងស្ថាប័ន»ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា អ្នកគ្រប់គ្រង និងដឹកនាំ ត្រូវមានជំនាញ៣គឺ ជំនាញបច្ចេកទេស(ចំណេះដឹងជាមូលដ្ឋានគ្រឹះ) ជំនាញមនុស្ស(សមត្ថភាពយល់ដឹងពីមនុស្ស)និងជំនាញប្រើគំនិត(ចេះវិភាគ ថ្លឹងថ្លែងរកហេតុផល ផ្តល់នូវការសម្រេចចិត្តត្រឹមត្រូវ)។ ឯកឧត្តមបានបន្តថា ធាតុផ្សំនៃស្ថាប័នមួយចាំបាច់ត្រូវមាន ទស្សនវិស័យ បេសកម្ម តួនាទីភារកិច្ច និងរចនាសម្ពន្ធ័គ្រប់គ្រង។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន ក្រោមការដឹកនាំ និងផ្តួចផ្តើមរបស់ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបើកវគ្គបណ្ដុះបណ្ដាល និងពង្រឹង សមត្ថភាពមន្ត្រីរាជការតាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។ ទន្ទឹមនឹងមានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ដល់មន្ត្រីរាជការជាបន្តបន្ទាប់ឥតឈប់ឈរនេះ ក៏ក្រសួងបាននឹងបន្តរៀបចំកម្មវិធីផ្សេងៗទៀត ដើម្បីពង្រឹង សមត្ថភាពដល់មន្ត្រីរាជការ ជាពិសេសមន្ត្រីវ័យក្មេង និងឆ្លើយតបនឹងការអនុវត្តការងារជំនាញឱ្យកាន់តែមាន ប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងមានភាពជាអ្នកដឹកនាំ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់