វគ្គបណ្តុះបណ្តាលពិសេសថ្នាក់ប្រតិបត្តិការមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្ស ស្តីពីវិធីសាស្ត្រល្បាតក្នុងតំបន់ការពារធម្មជាតិ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាពបិទពិធី ឯកឧត្តម រ័ត្ន វីរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីឯកឧត្តមនាយករង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាយទាហាន យោធាចារ្យ និស្សិតនាយទាហានសកម្ម និងសិក្ខាកាមមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្ស ជាច្រើនរូបទៀត។

សិក្ខាកាមជាឧទ្យានុរក្សដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនាពេលនេះ មានចំនួន២៥នាក់ មកពីតាមបណ្តារាជធានី-ខេត្ត ចំនួន២០។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅមានរយៈពេល៥៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១) ដោយសិក្ខាកាមទាំងអស់នឹងសិក្សាទៅលើមុខវិជ្ជាចំនួនពីរ រួមមាន៖ ទី១)ការអប់រំៈ អប់រំនាយ បទបញ្ជា និងលំហាត់របៀប និងទី២)វិទ្យាសាស្ត្រយោធាៈ យុទ្ធវិធី ឋានលេខា សព្វាវុធ បច្ចេកទេសបាញ់ កាយសិក្សាយោធា និងកីឡា។
ក្នុងរយៈពេលនៃការហ្វឹកហាត់៥៤ថ្ងៃកន្លងមក សិក្ខាកាមទាំងអស់ បានយល់ដឹងអំពីទ្រឹស្តីរួមអំពីការប្រើប្រាស់អាវុធCKC និងអនុវត្តការដោះរៀបអាវុធ យល់ដឹងផ្នែកយុទ្ធសាស្ត្រទ័ពថ្មើរជើងកម្រិតពួក-ក្រុម ចេះដឹកនាំបញ្ជា និងយល់បានអំពីនីតិវិធីរបៀបរបបបោះជំរំតាមបែបយោធា ដែលមានការបោះជំរំយុទ្ធវិធី ដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅតាមសភាពការណ៍ ដែលកើតឡើងជាយថាហេតុ នៅក្នុងតំបន់បោះជំរំ។

គួររម្លឹកឱ្យដឹងថា ពិធីបិទវគ្គបណ្តុះបណ្តាលពិសេសថ្នាក់ប្រតិបត្តិការមន្ត្រីមុខងារសាធារណៈ ជាឧទ្យានុរក្ស ស្តីពីវិធីសាស្ត្រល្បាតក្នុងតំបន់ការពារធម្មជាតិ នៅសាលានាយទាហានសកម្ម នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ជាលទ្ធផលនៃការបញ្ចប់វគ្គ សិក្ខាកាមដែលចូលរួម ទទួលលទ្ធផលដូចតទៅ៖ និទ្ទេសល្អ មានចំនួន០៦នាក់ ស្មើនឹង២៤% ទិន្ទេសល្អបង្គួរ មានចំនួន០៨នាក់ ស្មើនឹង៣២% និងនិទ្ទេសមធ្យម មានចំនួន១១នាក់ ស្មើនឹង៤៤%៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់