ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធាន គ.ម.ប.ស អញ្ជើញបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២២ របស់ គ.ម.ប.ស. ដោយមានការចូលរួមពីលោកប៊ុន បុណ្ណារិទ្ឋ អគ្គនាយករង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋាន គ.ម.ប.ស. នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។

មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធាន គ.ម.ប.ស បានលើកឡើងថា៖ លទ្ធផលការងារឆ្នាំ២០២១នេះទទួលបានជោគជ័យ និងសម្រេចបានតាមផែនការកំណត់ ជាមួយគ្នានេះយើងក៏ជួបនូវបញ្ហាប្រឈមមួយចំនួន។ ដើម្បីអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ក៏ដូចជាការដោះស្រាយនូវបញ្ហាប្រឈមដែលនៅសេសសល់ គ.ម.ប.ស បានដាក់ចេញនូវផែនការសកម្មភាពការងារ និងផែនថវិកាសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២២ខាងមុខនេះ។
ឯកឧត្តម បន្តទៀតថា៖ ការបង្កើតមូលនិធិបរិស្ថាន និងសង្គមបានចង្អុលបង្ហាញឱ្យគ្រប់ប្រភេទគម្រោងអភិវឌ្ឍន៍ឯកជន និងសាធារណៈ ដែលបានរៀបចំ និងបានទទួលការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពីក្រសួងបរិស្ថានគឺត្រូវមានកាតព្វកិច្ចបង់មូលនិធិបរិស្ថាន និងសង្គម ជូនគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម ក្នុងគោលបំណងដើម្បីស្តារបរិស្ថានឡើងវិញ អភិរក្សជីវៈចម្រុះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលរស់នៅក្នុង និងក្បែរតំបន់គម្រោងអភិវឌ្ឍន៍ ឬតំបន់ផ្សេងទៀត។

សូមគួសបញ្ជាក់ថា៖ សិក្ខាសាលានេះក្នុងគោលបំណង ផ្តល់នូវភាពជឿជាក់ដល់សាធារណជនទូទៅក្នុងការលើកកម្ពស់គុណភាពនៃការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងមូលនិធិបរិស្ថាន និងសង្គម ឲ្យមានប្រសិទ្ឋភាព ស័ក្តិសិទ្ធសភាព តម្លាភាព និងគណនេយ្យភាព ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់