ដោយ ស៊ុន មេសា

ឯកឧត្តម សៅ សុភាព នាយកខុទ្ទកាល័យក្រសួងបរិស្ថាននៅថ្ងៃទី១៤ ខែកញ្ញានេះ បាន​ដឹកនាំ​ក្រុមការ​ងារ​ជួប​​ជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក Yuki Okada ជំនួយការប្រធានការរិយាល័យ​កិច្ច​សហប្រតិបត្តិការ​​អន្តរជាតិនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុនដើម្បីពិភាក្សាអំពីការ​រៀប​ចំ​គោលការណ៍ណែនាំបច្ចេកទេសសម្រាប់អនុវត្តគម្រោងREDDបូក នៅក្រោម​យន្តការ​ឥណទាន​ការ​បោន​រួម​គ្នារវាងកម្ពុជា និងជប៉ុន (JCM) ដែលជាកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ​២០១៤។

តាមផែនការរៀបចំ  ក្រុមការងារបច្ចេកទេសកម្ពុជា-ជប៉ុននឹងចាប់ផ្តើមដំណើរការសេចក្តី​ព្រាង​គោលការណ៍​​ណែនាំបច្ចេកទេសគម្រោងREDDបូកនៅខែតុលា ឆ្នាំ​២០១៧នេះ ហើយ​នឹង​បញ្ចប់​នៅខែមីនា ឆ្នាំ២០១៨។

ឯកឧត្តម សៅ សុភាព សង្ឃឹមថាគោលការណ៍ណែនាំ JCM នេះនឹងជួយជំរុញឱ្យវិស័ឯកជនមកពីជប៉ុន​ចូលរួមអនុវត្តន៍គម្រោងREDDបូកបន្ថែមទៀតដែលនឹងនាំឱ្យមានការរួចំណែកដល់ការការពារ និង​ការ​អភិរក្ស​​ជីវៈ​ចម្រុះ ជាពិសេសព្រៃឈើឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយ​ទន្ទឹមនឹង​នេះ​នឹងចូលរួមដល់ការលើកកម្ពស់ជីវភាពរស់នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​តាមរយៈ​ការចូលរួម​សកម្មភាព​របស់ពួកគាត់៕

គណៈប្រតិភូជប៉ុនដឹកនាំដោយលោក Yuki Okada ជំនួយការប្រធានការរិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន។
ឯកឧត្តម សៅ សុភាព នាយកខុទ្ទកាល័យក្រសួងបរិស្ថាន និងក្រុមការងារ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា