ដោយ ស៊ុន មេសា/ប្រភព៖ មន្ទីរខេត្តកោះកុង

ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលជាតំបន់សក្តានុពលពិសេសសម្រាប់អ្នកទេសចរណ៍បែបផ្សងព្រេងគួរតែសាកល្បង។ តំបន់ដែលមានចំងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំង មានទឹកធ្លាក់ស្រស់ស្អាត សត្វព្រៃជាច្រើនប្រភេទដែលរួមមានក្រពើភ្នំ ទេសភាពតាមព្រៃភ្នំដ៏គួរឱ្យទាក់ទាញ និងក្រវាញ រួម​ទាំង​ការកែច្នៃស្រាចេកជាដើម។

សហគមន៍អេកូទេសចរណ៍តាទៃលើជាអ្នកគ្រប់គ្រងលើតំបន់ទេសចរណ៍ទាំងនេះដែលមានភូមិសាស្ត្រគ្រប​ដណ្តប់​លើ​ភូមិកណ្តាល ភូមិស្ពានក្តារ និងភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

សូមរំលឹកបន្តិចថាខេត្តកោះកុងគឺជាផ្នែកមួយនៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលដែលមានផ្ទៃដីទំហំប្រមាណជាង​បួន​សែនហិកតា (៤០១.៣១៣) ហិកតា ហើយគ្រប់ដណ្តប់ខេត្តចំនួនបីរបស់កម្ពុជាគឺកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ ឧទ្យានជាតិនេះ​ត្រូវបាន​ទទួល​ស្គាល់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ​២០១៦តាមសំណើរបស់ក្រសួងបរិស្ថាន។

ការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនេះមានគោលបំណង៥សំខាន់ៗ ទី១ ដើម្បីការពារ​តួនាទី​ខាង​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ីរបស់តំបន់​ដែលបានកំណត់សម្រាប់ជាផលប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ទី២ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធាធម្មជាតិ ធនធានវប្បធម៌ និងតួនាទីមុខងារនៃតំបន់ ទី៣ ការផ្តល់ជាមូលដ្ឋាន​សម្រាប់ការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថានធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន ទី៤ ការផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព និងទី៥ ការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់៕

ទឹកធ្លាក់ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។ រូបភាព៖ មន្ទីរបរិស្ថានខេត្តកោះកុង
ទឹកធ្លាក់ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។ រូបភាព៖ មន្ទីរបរិស្ថានខេត្តកោះកុង

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
ថ្ងៃ ចន្ទ, 2 សីហា, 2021 ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
ថ្ងៃ សុក្រ, 30 កក្កដា, 2021 មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)
ថ្ងៃ សុក្រ, 30 កក្កដា, 2021 កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)