ទឹកជ្រោះ ទឹកធ្លាក់ ទេសភាពព្រៃភ្នំ និងការជិះទូកកំសាន្តតាមដងព្រែក គឺជាចំណុចសក្តានុពលនៃ​ដែន​ជម្រក​សត្វព្រៃតាតៃ។ ដែនជម្រកសត្វព្រៃតាតៃដែលលាតសន្ធឹងចេញពីឃុំតាតៃក្រោម ដល់ឃុំត្រពាំងរូង រហូតដល់សង្កាត់ស្មាច់មានជ័យ។

ក្នុងដែនជម្រកសត្វព្រៃតាតៃមានទីកន្លៃងទេសចរណ៍ចំនួន៣កន្លែង ទី១ ស្ថិតនៅក្នុងភូមិអន្ងង់រ៉ាក់ ឃុំ តាតៃក្រោម ស្រុកកោះកុងខេត្តកោះកុង ដែលមាន​ទឹកជ្រោះ​តាតៃ​នៅ​លើ​ដង​ព្រែកតាតៃ ការជិទូកកំសាន្តតាមដងព្រែកដែលអាចមើលឃើញសត្វព្រៃ ទេសភាពរុក្ខជាតិតាមដង​ស្ទឹង និងចំការដំណាំ ហើយតំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍អេកូទេសចរណ៍តាតៃ ដែល​មានចំងាយ២៣គីឡូមែត្រពីទីរួមខេត្ត។ ទី២ តំបន់សហគមន៍អេកូទេសចរណ៍​ត្រពាំង​វិញ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលមានសក្តានុពលលើទឹកធ្លាក់ សត្វព្រៃ​ ទេសភាពព្រៃភ្នំ និងទេសភាព​តាមដងព្រែក។ ចំណែកឯកទី៣ គឺនៅក្នុងភូមិស្មាញ់ង៉ាម សង្កាត់​ស្មាច់មាន​ជ័យ ក្រុងខេមរភូមិន្ទ ដែលមានសក្តានុពលលើផ្នែកទឹកធ្លាក់៕

ដោយ៖ ស៊ុន មេសា, ប្រភព៖ មន្ទីបរិស្ថានខេត្តកោះកុង

ដងព្រែកតាតៃ។

 

ទឹកធ្លាក់នៅក្នុងភូមិស្មាញ់ង៉ាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់