ក្រៅពីសហគមន៍អេកូទេសចរណ៍ជីផាត់ និងសហគមន៍អេកូទេសចរណ៍អារ៉ែង កោះកុងនៅមានសក្តានុពលធម្មជាតិ​ជាច្រើនកន្លែងទៀតដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ តំបន់ការពារធម្មជាតិពាមក្រសោប គឺជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ៦៤០០០នាក់នៅឆ្នាំ២០១៦នេះហើយចំណូលនៅឆ្នាំដដែលនេះគិតជាទឹកប្រាក់ប្រមាណ២០០លានរៀល។

តំបន់សហគមន៍ពាមក្រសោបដែលគ្របដណ្តប់ភូមិ១ និងភូមិ២ ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុងមានចម្ងាយ៧គីឡូម៉ែត្រពីទីរួមខេត្ត មានសក្តានុពល ឆ្នេរខ្សាច់ស្អាតប្លែក ព្រៃកោងកាង សត្វផ្សោត សត្វស្លាបទឹក ការនេសាទ ភូមិចាស់ និងការកែច្នៃផលនេសាទ។

សូមបញ្ជាក់ថាដែនជម្រកសត្វព្រៃពាមក្រសោបគ្របដណ្តប់សហគមន៍តំបន់ការពារធម្មជាតិចំនួន៥កន្លែង ដែលរួមមានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប សហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ សហគមន៍តំបន់ការពារធម្មជាតិកោះការពិ សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង សហគមន៍តំបន់ការពារធម្មជាតិទួលគគីរ។

-សហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយ២៣គីឡូម៉ែត្រពីទីរួមខេត្ត មានសក្តានុពលព្រៃកោងកាង សត្វផ្សោត ចំការដំណាំ ការនេសាទ ជិះទូកកំសាន្ត និងឆ្នេរខ្សាច់។

– សហគមន៍តំបន់ការពារធម្មជាតិកោះការពិ ស្ថិតក្នុងភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយ២២គីឡូម៉ែត្រពីទីរួមខេត្ត មានសក្តានុពល កោះមានរាងមូល ព្រៃកោងកាង ឆ្នេរចំការដូង វត្តសម័យដើម ឆ្នេរខ្សាច់ និងសត្វស្លាបទឹក។

– សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ស្ថិតក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយពី១១គីឡូម៉ែត្រពីទីរួមខេត្ត មានសក្តានុពល ព្រៃកោងកាង ឆ្នេរខ្សាច់ សត្វផ្សោត ជិះទូកកំសាន្ត និងមើលថ្ងៃលិច៕

ដោយ៖ ស៊ុន  មេសា, ប្រភព៖ មន្ទីរបរិស្ថានខេត្តកោះកុង

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់៖ កម្ពុជាប្តេជ្ញាចំពោះគោលការណ៍ផែនការខៀវ (Blue Print) ប្រកបដោយចីរភាព សមធ៌ម និងភាពធន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
ថ្ងៃ ព្រហស្បតិ៍, 2 ធ្នូ, 2021 ឯកឧត្តម សាយ សំអាល់៖ កម្ពុជាប្តេជ្ញាចំពោះគោលការណ៍ផែនការខៀវ (Blue Print) ប្រកបដោយចីរភាព សមធ៌ម និងភាពធន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១
ថ្ងៃ អាទិត្យ, 28 វិច្ឆិកា, 2021 ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១
ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា
ថ្ងៃ សុក្រ, 26 វិច្ឆិកា, 2021 ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា