ក្រសួងបរិស្ថានកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរបរិស្ថានខេត្តរាជធានី ព្រមទាំងនាយកតំបន់ការពារធម្មជាតិ។ កិច្ចប្រជុំដែលផ្តោតលើ១-ការផ្សព្វផ្សាយច្បាប់ អនុក្រឹត និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងបរិស្ថាននិងធានធនធម្មជាតិ និងទី២ កិច្ចការរួមរបស់ក្រសួងបរិស្ថានដែលសម្រេចបាន និងបាននិងកំពុងអនុវត្តបន្ត។ ក្នុងឱកាស នេះ ក៏មានការចែករំលែកនូវបទពិសោធ និងការអនុវត្តគម្រោងក្នុងការលើកស្ទួយជីវភាព សហគមន៍តាមរយៈគម្រោងភាពជាដៃគូក្នុងការចិញ្ចឹមសត្វជាដើម។ ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញពីការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ការផ្តល់មធ្យោបាយធ្វើដំណើរ និងសម្ភារជូនមន្ត្រីរាជការនៃក្រសួងបរិស្ថាន ការរៀបចំប្រព័ន្ធឌីជីថល សម្រាប់គ្រប់គ្រង មន្ត្រី រាជការ និង ទ្រព្យសម្បត្តិរដ្ឋ (QR Code) ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ការរៀបចំផ្លាកសញ្ញា និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ការពារធម្មជាតិ ការរៀបចំបង្កើតតំបន់ការពារធម្មជាតិថ្មីៗ ការរៀបចំ ឯកសណ្ឋានសហគមន៍ តំបន់ការពារធម្មជាតិ និងគម្រោងរេដបូក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ចូលរួម លើកកម្ពស់ការងារទេសចរណ៍ផ្សារភ្ជាប់ នឹងធម្មជាតិ ។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា