នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី អាលីសា ឆែកគ័រ Alissar Chaker នាយកប្រចាំប្រទេសថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP នៅកម្ពុជាកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ដែលក្រសួងបរិស្ថានបានធ្វើជាមួយកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពី កិច្ចការដែលក្រសួងបរិស្ថាន បាននិងកំពុងធ្វើទាំងក្របខណ្ឌគោលនយោបាយ ផែនការសកម្មភាព និងការ អនុវត្តជាក់ស្តែងសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តផែនការជាយុទ្ធសាស្រ្តពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន តាមរយៈការរៀបចំទីលានចាក់សំរាម ការកសាងអាងប្រព្រឹត្តកម្មទឹក ការបំពាក់ឧបករណ៍ចម្រោះទឹកស្អាតនៅតាមសាលារៀន វត្តអារាម រដ្ឋបាលសាធារណៈ ក៏ដូចជាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការគិតគូរពីគុណភាព និងសុវត្ថិភាពចំណីអាហារជាដើមជាការរួមចំណែកគិតគូរសុខុមាលភាពមនុស្ស និងការកសាងធនធានមនុស្ស ស្របទៅនឹងការវិវត្តរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងបរិស្ថានកម្ពុជានាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការរៀបចំក្រមបរិស្ថាន ដែលមានសារៈសំខាន់ សម្រាប់ការការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ពីការ អភិរក្សធនធានធម្មជាតិដែលកាន់តែមានភាពល្អប្រសើរឡើង និងបានលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្ត ហើយប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងនិងពលរដ្ឋបានដើរកម្សាន្តក្នុងតំបន់ទេសចរណ៍ធម្មជាតិ។

លោកស្រី Alissar Chaker បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបតិ្តការដ៏មានផ្លែផ្ការវាងកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិលើវិស័យបរិស្ថានកន្លងមក ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានជាវិជ្ជមាន។ លោកស្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថានក្នុងកិច្ចការជាច្រើនក្នុងនោះមានយុទ្ធនាកាត់បន្ថយសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ ការអភិរក្សធនធានធម្មជាតិ ការប្រើប្រាស់ថាមពលស្អាត និងអព្យាក្រឹត្យភាពផ្នែកកាបូនជាដើម។ លោកស្រីបានគូសបញ្ជាក់ថាកម្ពុជាគឺជាដៃគូរបសស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងជាដៃគូប្រកប

ដោយការទុកចិត្ត និង គោរពគ្នាទៅវិញទៅមក។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់